សម្ដេច​ ​ហ៊ុន​ ​សែន​ ​ដឹកនាំ​គណៈប្រតិភូ​ដល់ទី​ក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​

​នៅ​ម៉ោង​ប្រមាណ​ជា១៣​ ​និង៥០នាទី​ ​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ត្រូវ​នឹង​ម៉ោង១២និង៥០នាទី​ ​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ថ្ងៃទី២៥​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​អញ្ជើញ​ទៅដល់​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដោយ​សុវត្ថិភាព​ហើយ​ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៩​ ​ខែមេសា​ឆ្នាំ​ ​២០១៩​។​

​យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ធ្វើការ​ចុះចត​ប្រកបដោយ​សុ​វត្តិភាព​ ​នៅ​អាកាសយាន​អន្តរជាតិ​ប៉េកាំង​ ​ក្រោម​វត្តមាន​នៃ​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ ​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​ ​រ៉ា​ក់​ទាក់​ជាទីបំផុត​ ​លោកជំទាវ​ ​ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​ ​និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាច្រើន​រូប​។​

​តាមកម្ម​វិធី​ដែល​បាន​គ្រោងទុក​ ​ក្រៅពី​ការ​អញ្ជើញ​ចូលរួម​ ​វេទិកា​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​លើក​ទី២​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​និង​ជួបពិភាក្សា​ ​ជាមួយ​ឯកឧត្តម​ ​ស៊ី​ ​ជី​នពីង​ ​ប្រធានាធិបតី​ចិន​ ​ឯកឧត្តម​ ​លី​ ​ខឺ​ឈាង​ ​នាយក​រដ្ឋមន្រ្តី​ចិន​ ​ថ្នាក់​ ​ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​ ​និង​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ចិន​ជាច្រើន​ទៀត​ ​ពិសេស​ទៅទៀត​នោះ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​នឹង​ទទួល​បាន​នូវ​ជូន​គោរមងារ​ ​សាស្រ្តា​ចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ ​ពីសា​កល​វិទ្យាល័យ​ប៉េកាំង​ ​ដែល​គ្រោង​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី២៥មេសា​ ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close