តុលាការ​បដិសេធ​បណ្តឹងសុំ​ស្រូប​ទោស​របស់​ម្តាយ ថោង សារ៉ាត់​

នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨​ម្សិលមិញ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ប្រកាស​សាលក្រម សម្រេច​បដិសេធចោល នូវ​បណ្តឹងសុំ​ស្រូប​ទោស របស់​ជន​ជាប់​ឈ្មោះ កែវ សារី ដែល​ត្រូវជា​ម្តាយបង្កើត​របស់លោក​ឧក​ញ៉ា ថោង សារ៉ាត់ ។​

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ តុលាការ​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​ស្រូប​ទោស របស់​ជនជាប់ចោទ កែវ សារី​។ នៅក្នុង​សវនាការ​ជនជាប់ចោទ​ស្នើសុំ​ស្រូប​ទោស​ដោយសារតែ​គាត់​មាន​ជំងឺ​ប្រចាំកាយ​ត្រូវសុំ​ចេញទៅ​ព្យាបាល និង​ដើម្បី​គ្រប់គ្រង​អាជីវកម្ម​របស់ខ្លួន​វិញ​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ កែវ សារី កំពុង​រស់នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ជំនួស​ឲ្យ​គុក​ព្រៃ​ស មាន​សាលក្រម​ស្ថាពរ​ចំនួន ពីរ បទល្មើស​៖ ទី​១​បទ កាន់កាប់​អាវុធ​ខុសច្បាប់ តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ សាល ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ រយៈពេល ២​ឆ្នាំ កាលពី​ថ្ងៃទី​១៥ ខែមិថុនា​ឆ្នាំ​២០១៥ និង​ទី​២​បទ ជំនួញ​ឥទ្ធិពល​សកម្ម តាម​មាត្រា ៦០៦ នៃ​ក្រមព្រហ្មទណ្ឌ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ រយៈពេល ២​ឆ្នាំ កាលពី​ថ្ងៃទី​៥ ខែកញ្ញា​ឆ្នាំ​២០១៦៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close