សន្តិសុខសង្គម

ប្តី​ចុង​សម្លាប់​ប្រពន្ធ​នៅ​ខេត្តកោះកុង​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តពោធិ៍សាត់ ៖ អធិការនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង លោក វរសេនីយ៍ទោ ធាង ឡេង បាន​ឲ្យ​ដឹងថា​ឃាតករ​បាញ់សម្លាប់​ប្រពន្ធ​នៅ​ខេត្តកោះកុង​​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​សោម ឃាត់ខ្លួន​បាន​ហើយ​។

កាលពី​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​សុក្រ ៩​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។
​សូមបញ្ជាក់ថា អំពើ​ឃាតកម្ម បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​៨​នា​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​លើផ្ទះ​ប្អូន​ស្ត្រី​រងគ្រោះ ស្ថិត​ក្នុងភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ផ្តើមចេញពី​រឿង​ដើម​របស់​ស្ត្រី​រងគ្រោះ​បានមក​ហៅ​ស្ត្រី​រងគ្រោះ​ឲ្យ​ទៅធ្វើជា​មេបា​ក្នុង​ថ្ងៃ​ការកូន ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​កើតចេញ​នូវ​ភ្លើង​ប្រច័ណ្ឌ​ហើយ​ចេះតែ​តាមរក​រឿង​ស្ត្រី​រងគ្រោះ​រហូតមក ស្រាប់តែ​ដល់​យប់​ថ្ងៃកើតហេតុ ជនរងគ្រោះ​ក៏ត្រូវ​បាន​បាញ់សម្លាប់​តែម្តង រួច​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​
​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ ហាន ធឿន ភេទ​ស្រី អាយុ​៥០​ឆ្នាំ សព​ថ្ងៃ​នៅផ្ទះ​មើល​ចៅ និង​មាន​ប្តី​ចុង (​ជនសង្ស័យ​)​ឈ្មោះ សេង វិបុល ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​អារឈើ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

3 Comments

  1. I haven’t checked in here for a while since I thought it was getting boring, but the last several posts are great quality so I guess I will add you back to my everyday bloglist. You deserve it my friend 🙂

  2. I like what you guys are up also. Such intelligent work and reporting! Keep up the excellent works guys I’ve incorporated you guys to my blogroll. I think it will improve the value of my website :).

Leave a Reply

Your email address will not be published.

Close