សន្តិសុខសង្គម
រឿងបែបក្តៅសាច់២ បានកើតឡើង ដោយទទួលលទ្ធផលសឹងនឹកស្មានមិនដល់ដូចគ្នា

កាលពីពេលថ្មីៗនេះ ប្រហែលជាអ្នកតាមដានព័ត៌មានជាច្រើនបានដឹងរួចមកហើយ ទាក់ទងរឿងដែលទើបនឹងកើតឡើង ដោយរឿងទាំងពីរនេះផ្ទុះខ្លាំង រហូតដល់មានការស៊ែរជាបន្តបន្ទាប់ និងមានការ comment ជាច្រើនផងដែរ ដោយរឿងទី១ទាក់ទង កន្លែងបញ្ចាំងកុន «HOME CINEMA» មានដាក់សុទ្ធតែ ពូកដេកទៀត ដែលអាចឲ្យអ្នកចូលមើលកុន និងរឿងមួយទៀតទាក់ទង ខារ៉ាអូខេ COLOSO ដែលមាននារីស្រស់ស្អាតម្នាក់រាំស្រាតល្វែងលើ បញ្ចេញសុដន់ និងសាច់សខ្ចី ដោយមានបុរសម្នាក់ឈរអោបពីក្រោយ។ ខាងក្រោមនេះនឹងរៀបរាប់លម្អិតនូវសាច់រឿងទាំងពីរ៖
១. កន្លែងបញ្ចាំងកុន «HOME CINEMA»៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ បានចុះទៅត្រួតពិនិត្យ និងបិទចោលតែម្តង ទីកន្លែងបញ្ចាំងកុន «Home Cinema» ស្ថិតនៅផ្ទះលេខ S-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយរកឃើញភាពមិនប្រក្រតីនៅក្នុងបន្ទប់ មានដាក់សុទ្ធតែ ពូកដេកទៀត ដែលអាចឲ្យអ្នកចូលមើលកុន អាចប្រព្រឹត្តសកម្មភាពអ្វីផ្សេងៗបាន។
អធិការរងនគរបាលខណ្ឌចំការមន លោក ហ៊ាង ថារ៉េត បានឲ្យដឹងថា ប្រតិបត្តិការចុះបិទទីតាំងបញ្ចាំងកុននេះ គឺបន្ទាប់ពីមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកស្រី កែវ សុគន្ធា។ បើតាមការបញ្ជាក់ពីលោក ហ៊ាង ថារ៉េត «ទីតាំងបញ្ចាំងកុននេះ គឺមានភាពមិនប្រក្រតី ដោយវាចម្លែកត្រង់ថា មិនមានកៅអីសម្រាប់ អង្គុយមើលទេ ប៉ុន្តែគេបែរជាដាក់គ្រែពូកសម្រាប់មនុស្សពីរនាក់ដេកមើលទៅវិញ»។
២. ខារ៉ាអូខេ COLOSO៖ ខារ៉ាអូខេមួយកន្លែង ដែលមាន យីហោ Coloso (កូលូសូ) ទីតាំងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ សម្រេចឲ្យបិទទ្វារ ជាបណ្ដោះអាសន្ន ក្រោយបែកធ្លាយ មាននារីបម្រើការ ក្នុងខារ៉ាអូខេមួយនេះ បញ្ចេញចង្វាក់រាំ ដោះសម្លៀកបំពាក់។
នៅវេលាម៉ោង ៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងចម្រុះរដ្ឋបាល ខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ព្រុំ សំខាន់ អភិបាល នៃគណៈអភិបាល ខណ្ឌចំការមន និងលោកស្រី គឹម វណ្ណា ប្រធានការិយាល័យ ទេសចរណ៍រាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំង ខារ៉ាអូខេខាងលើ ក្រោយវីដេអូមួយ ត្រូវបានចែកចាយ ពាសពេញបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញផ្ញើសារ អេឡិចត្រូនិកជាច្រើន។
ក្រោយពីបានចុះពិនិត្យសួរនាំ និងធ្វើកំណត់ហេតុ ចូលរួមជាមួយក្រុមការងារ ចម្រុះរួចរាល់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេច បិទបន្ទប់ខារ៉ាអូខេ ចំនួន ៣៤បន្ទប់ ចាប់ពីម៉ោង ២៣គត់ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្រុមការងារចុះត្រួតពិនិត្យបានបញ្ជាក់ថា ការចុះធ្វើកំណត់ហេតុ នៅបន្ទប់ ខារ៉ាអូខេ ចំនួន ៣៤ បន្ទប់នេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១:៣០នាទី ឆ្លងចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I just want to say I’m newbie to weblog and absolutely loved you’re web page. Most likely I’m going to bookmark your site . You certainly have awesome stories. Appreciate it for sharing your blog site.
I believe that may be a captivating element, it made me think a bit. Thanks for sparking my pondering cap. Now and again I get so much in a rut that I simply really feel like a record.
What are the skills that I need to run a website business, I want to display some useful info on my site to earn money. I am not talking about designing part, I know how to launch a website but don’t know how to get advertisements from companies, marketing, managing, updating, customer service and there are many more things that we need to run a website business or any other business in which we are selling our services. Do I need to do any kind of course. Do I need to hire staff for it. Please help thanks..
so basically, i want to down;oad one of those programs that makes ur mouse pointer cool, but i don’t want it to screw up my computer.. . what’s a good one?.