ភ្លើងឆេះមជ្ឈមណ្ឌលកម្សាន្ត Rock​ស្ទើរតែស្រុង

ភ្នំពេញ: អគ្គិភ័យដែលបានឆាបឆេះមជ្ឈមណ្ឌលកម្សាន្ត Rock យ៉ាងសន្ធោសន្ធៅស្ថិតនៅសង្កាត់ទ្លេបាសាក់ ខណ្ឌចំការមន បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង៦ ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកពីគ្រប់គោលដៅ បានទៅជួយបាញ់ពន្លត់។

គ្រោះអគ្គិភ័យបានកើតឡើងសង្ស័យ មកពីជាងផ្សាដែកនៅអគារនោះ ស្រាប់តែធ្លាក់កម្ទេចភ្លើងបណ្តាលឲ្យកើតឡើងតែម្តង។ក្រោយកើតហេតុ គេសង្កេតឃើញមានការដឹកនាំបញ្ជាផ្ទាល់ដើម្បីបាញ់ព​ន្លត់គ្រោះអគ្គិភ័យនេះ ។ ពីលោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ, អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់, អធិការនគរបាលខណ្ឌលោក យិន សាន, លោក ព្រហ្ម យ៉ត ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាជ្ញាធរ​ កម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុផងដែរ អមដោយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងផងដែរ។

ចំពោះទំហំ ទ្រព្យសម្បត្តិ ដែររងការខូចខាតមានអគារដែលរងការឆាបឆេះ បានខូចខាតស្ទើរតែស្រុង និងសម្ភារនោះ គេនៅមិនទាន់ដឹងតម្លៃប៉ុន្មាននៅឡើយទេ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close