សន្តិសុខសង្គម

រថយន្តក្រុង​ក្រុមហ៊ុន អូឡាំពិក បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ ស្លាប់​តៃកុង​ម្នាក់ និង​ភ្ញៀវ​ជិត​២០​នាក់​រងរបួស​

បុរស​ជា​តៃកុង​រថយន្តក្រុង​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត និង​ភ្ញៀវ​ជិត​២០​នាក់ រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​រថយន្តក្រុង​របស់​ក្រុមហ៊ុន អូឡាំពិក ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ បត់​ត្រឡប់ក្រោយ​ទទឹងផ្លូវ យ៉ាង​ពេញទំហឹង​។ យ៉ាងណា ភ្ញៀវ​លើ​រថយន្តក្រុង ដែល​រងរបួស​ធ្ងន់​ស្រាល​ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ​ផងដែរ​។​

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​បែក​ពាង ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម វេលា​ម៉ោង​១៖៣០​នាទី រំលងអធ្រាត្រ​ចូល​ថ្ងៃ​អង្គារ ១៣​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នៅលើ​ផ្លូវជាតិ​លេខ​៦ រវាង​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​សា្ល​ក​លេខ ព្រះសីហនុ 3A-2983 បាន​បត់​ត្រឡប់ក្រោយ​នៅ​ទទឹង​ថ្នល់ ត្រូវបាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុន​ហ៊ុន អូឡាំពិក ធ្វើដំណើរ​ពី​សៀមរាប ទៅ​ភ្នំពេញ ដែលមាន​អ្នកដំណើរ​ជិះ​ក្នុង​រថយន្ត​ចំនួន​១៩​នាក់ បើក​ទៅបុក​ចំ​កណ្តាល​រថយន្ត ហ៊ីយ៉ាន់ដាយ តែម្ដង​។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​ឲ្យ​សា្ល​ប់​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់ ឈ្មោះ កែវ សាវុធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​របួស​មនុស្ស​ជា​អ្នកដំណើរ​ចំនួន​១៩​នាក់ ក្នុងនោះ​ស្រី​១០​នាក់ ដែល​រួមមាន ជនជាតិខ្មែរ របួស​៤​នាក់​/​ស្រី​១​នាក់ (​ធ្ងន់​៣ ស្រាល​១) ជនជាតិ​ថៃ ៣​នាក់​/​ប្រុស​៣​នាក់ (​ធ្ងន់​១ ស្រាល​២) ជនជាតិ​បារាំង ២​នាក់​/​ស្រី​១ (​ស្រាល​២) ជនជាតិ​អាឡឺម៉ង់ ៤​នាក់​/​ស្រី​១ (​ស្រាល​៤) ជនជាតិ​អ៊ីស្រាអែល​២​នាក់​/​ស្រី​២ (​ស្រាល​២) ជនជាតិ​អង់គ្លេស​៣​នាក់​/​ស្រី​៣ (​ធ្ងន់​១ ស្រាល​២) ជនជាតិ​ចិន​១/​ប្រុស​១ (​ធ្ងន់​១)​។ សរុប​ទាំង​ខ្មែរ និង​បរទេស​អ្នករបួសធ្ងន់​៦ ស្រាល​១៣​នាក់ និង​ស្លាប់​តៃកុង​រថយន្តក្រុង​ម្នាក់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​អន្តរាគមន៍​ហៅ​រថយន្ត​សាមុយ​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​អាយុជីវិត ហើយ​ទាក់ទង​ទៅ​គ្រួសារ​សព​តៃកុង​រថយន្ត យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ដោយឡែក រថយន្ត​ទាំងពីរ​គ្រឿង ត្រូវបាន​វាស់វែង​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Close