សន្តិសុខសង្គម

ដើមឆ្នាំ​២០១៨​នេះ មនុស្ស​១៦៨​នាក់​ស្លាប់ និង​របួស​៧៤៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​ដើមឆ្នាំ​២០១៨ នេះ ពោលគឺ​កាលពី​ខែមករា និង​ខែកុម្ភៈ គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​យ៉ាងហោចណាស់​១៦៨​នាក់​ស្លាប់ និងរ​បូស​៧៤៤ នាក់ ។ នេះ​បើ​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​ផ្អែក​តាម​របាយការណ៍​នោះបាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខែមករា​-​កុម្ភៈ ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​៥២៩​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​១៦៨​នាក់ និង​របួស​ចំនួន ៧៤៤​នាក់ ។ ជា​មធ្យម​ជនរងគ្រោះ​ស្លាប់​ក្នុង​មួយថ្ងៃ​ចំនួន ៥​នាក់ និង​របួស​ចំនួន ១៣​នាក់ ។ ប៉ុន្តែ​បើ ប្រៀបធៀប​ទៅ នឹង​ខែ មករា​-​កុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ គ្រោះថ្នាក់​បាន​ថយចុះ​ចំនួន​៨១​លើក ស្មើនឹង​១៣% ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published.

Close