CR7៖ ខ្ញុំ​ស៊ុត​ប៉ុន្មាន​គ្រាប់​មិន​សំខាន់ សំខាន់​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​

Cristiano Ronaldo បានរួម​ចំណែក​ស៊ុត​២​គ្រាប់ ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់ខ្លួន យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ហុង​គ្រី ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គ​ជម្រុះ World Cup កាលពី​យប់​ថ្ងៃ​សៅរ៍​រំលង​អា​ធ្រា​ត្រ​។​

​តាម​សារព័ត៌មាន ESPN ២​គ្រាប់​របស់ ប្រធាន​ក្រុម​ជម្រើសជាតិ​វ័យ​៣២​ឆ្នាំ​ខាងលើ បានរួម​ចំណែក​ជួយ​ឲ្យ​ព័រ​ទុយ​ហ្គា​ល់​មែន ប៉ុន្តែ​សាមីខ្លួន (CR7) បាន​និយាយថា ” ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​បានរួម​ចំណែក​ស៊ុត​ឲ្យ​ក្រុម​ជម្រើសជាតិ​ច្រើន​ប៉ុណ្ណា ប៉ុន្តែ​វា​មិនមែនជា​រឿង​សំខាន់​ខ្លាំង​ស្មើនឹង​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​នោះទេ​” ។​

​តាម​ប្រភព ESPN ប្រធាន​ក្រុម​ជម្រើសជាតិ​ខាងលើ ស៊ុត​បាន​៧០​គ្រាប់​ហើយ ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​។ ក្នុង​សន្និសីទ​ព័ត៌មាន កីឡាករ​របស់​ក្លឹប​យក្ស​ស Real Madrid រូបនេះ ក៏បាន​ប្រាប់ថា រូបគេ នឹង​យកចិត្តទុកដាក់ ជួយ​ជម្រើសជាតិ ឡើងទៅ​លេង World Cup 2018 នៅ​ទឹកដី​រុស្ស៊ី​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close