ក្រឡាប់​រថយន្ត​នៅ​កោះកុង​ ​ស្លាប់​ជនជាតិ​ជនជាតិ​ចិន​ម្នាក់​

កោះកុង​ ​៖​ ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដោយខ្លួនឯង​កាលពី​វេលា​ម៉ោង​ ​៩.១៥នាទី​ព្រឹក​ ​នា​ថ្ងៃទី១៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ត្រង់​ចំណុច​បង្គោល​គីឡូម៉ែត្រ​លេខ១០១​ ​-​១០២​ ​ក្នុង​ភូមិ​ដី​ទំនាប​ ​ឃុំ​ត្រពាំងរូង​ ​ស្រុក​កោះកុង​ ​ខេត្តកោះកុង​ ​។​

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​រថយន្ត​នោះ​ម៉ាក​ស៊ើប​ ​ពណ៌ទឹកប្រាក់​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2G​-​8704​ ​បើកបរ​ដោយ​ឈ្មោះ​ ​ឆុង​ ​ឈីង​ ​ភេទប្រុស​ ​អាយុ៥៨ឆ្នាំ​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​KJ​ ​0237658​ ​បាន​ក្រឡាប់​ដោយខ្លួនឯង​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​នៅនឹង​កន្លែង​ ​និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ​សាលី​ ​ឈុង​ ​ភេទ​ស្រី​ ​អាយុ​ ​៥៥​ ​ឆ្នាំ​ ​ជនជាតិ​ថៃ​ ​ត្រូវជា​ភរិយា​ ​រង​របួសស្រាល​។​ ​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជនរងគ្រោះ​អោយ​ភរិយា​យក​ទៅ​រក្សាទុក​នៅ​ស្ថានទូត​ចិន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close