ជីវិតកម្សាន្ត

ភាពយន្ត​រឿង “​តម្លៃ​ស្នេហ៍​” ត្រៀម​បញ្ចាំង​ម្តងទៀត ក្រោយពី​ដណ្ដើមបាន​ពាន​

​ភាពយន្ត​ខ្នាត​ធំ​រឿង “​តម្លៃ​ស្នេហ៍​” ដែល​នាំចូល​ដោយ “​ពូ​ព្រហ្ម​” ត្រៀម​ដាក់​បញ្ចាំង​ជាថ្មី​ម្ដងទៀត ក្រោយពី​ទទួលបាន​ពានរង្វាន់​ចំនួន​៤ ពី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ កាលពី​ថ្ងៃ ទី​១០ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅ​។​

​លោក ព្រំ សិលា អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ ពូ​ព្រហ្ម បាន​ឲ្យ​ដឹងថា នេះ​គឺជា​កិត្តិយស​មួយ​សម្រាប់ ពូ​ព្រហ្ម ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ​រឿង “​តម្លៃ​ស្នេហ៍​” សម្ដែង​ដោយ​កញ្ញា ស៊ិន យូ​ប៊ី​ន ទើបតែ​ទទួលបាន​ពានរង្វាន់​ជាតា​រា​ស្រី​ឆ្នើម​។​

​បន្ថែម​ពីនេះ​លោក​ថា “​ពូ​ព្រហ្ម​” នឹង​បន្ត​លើកស្ទួយ និង​ជំរុញ​ការផ្សព្វផ្សាយ​ផ្សាយ​ភាពយន្ត​ខ្មែរ ឲ្យ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

“​បាទ​នៅ​ថ្ងៃ​ដាក់​បញ្ចាំង​សារជាថ្មី​នេះដែរ ដើម្បី​បង្កើន​វិសាលភាព​ដល់​អ្នកគាំទ្រ និង​ឲ្យ​តម្លៃ​ដល់​ភាពយន្ត​ខ្មែរ កញ្ញា ស៊ិន យូ​ប៊ី​ន ព្រមទាំង​តារា​សម្ដែង ក្នុង​រឿង​តម្លៃ​ស្នេហ៍ នឹងធ្វើ​ទស្សនកិច្ច​នៅ​រោងកុន​នានា​ទាំង​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​”​។ លោក ព្រំ សិលា ថ្លែង​។​

​រឿង​តម្លៃ​ស្នេហ៍ នឹងដាក់​បញ្ចាំង​គ្រប់​រោងភាពយន្ត​ទំនើបៗ​នៅ​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប​នៅ​ថ្ងៃទី ១៨ និង ១៩ ខែ មករា ឆ្នាំ ២០១៨ ខាងមុខ​នេះហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

10 Comments

  1. I simply want to say I am all new to blogging and site-building and certainly enjoyed you’re blog. Likely I’m want to bookmark your site . You really come with fabulous article content. Bless you for sharing with us your website.

  2. We want to start a celebrity blog, like Perez Hilton. But how do we create a blog, with two people writing? Also how do we get celebrity gossip? We would like to know all the steps to get this blog popular in the world and how to start it..

Leave a Reply

Your email address will not be published.

Close