អ៊ីរ៉ង់​មិន​ខ្លាច​អាមេរិក​ ​ដោយសារតែ​មាន​អា​វុធ​ទំនើប​ៗ​ជាច្រើន​ ​ទិញ​ពី​រុស្ស៊ី​ ​និង​ចិន​

​អ៊ីរ៉ង់​ជា​ប្រទេស​ដែល​មាន​អា​វុធ​ទំនើប​ៗ​បំផុត​នៅក្នុង​តំបន់​ ​មជ្ឈិមបូព៌ា​ ​។​ ​មិន​តែប៉ុណ្ណោះ​ ​កម្លាំង​ទាហាន​អ៊ីរ៉ង់​ ​ក៏​មាន​បទ​ពិសោធ​ ​ក្នុង​ការ​ធ្វើសង្គ្រាម​ ​។​ ​ក្រៅពី​អាវុធ​ផលិត​ដោយ​បច្ចេកវិទ្យា​អ៊ី​រ៉ង​ផ្ទល់​ ​នៅ​មាន​មី​ស៊ី​ល​ទិញ​ពី​ ​រុស្ស៊ី​ ​និង​ចិន​​។

​មី​ស៊ី​ល​ដែល​ធ្វើឲ្យ​អាមេរិក​ ​បារម្ភ​បំផុត​នោះ​គឺ​ ​មី​ស៊ី​លប្រ​ឆាំង​នាវា​ ​ដ៏​គ្រោះថ្នាក់​បំផុត​ធ្វើឲ្យ​អាមេរិក​បារម្ភ​យ៉ាង​ខ្លាំង​ ​។​ ​កម្លាំង​ជើងទឹក​អ៊ីរ៉ង់​ ​ដែល​បំពាក់​មី​ស៊ី​លប្រ​ឆាំង​នាវាចម្បាំង​ដ៏​ទំនើប​ ​ប្រភេទ​ ​C​-​802​ ​ផលិត​ដោយ​ប្រទេស​ចិន​ ​ត្រូវ​បាន​វាយតម្លៃ​ថា​នាវា​ប្រឆាំង​នាវា​ ​ដ៏​គ្រោះថ្នាក់​បំផុត​។​ប្រភេទ​មី​ស៊ី​ល​ខាងលើ​ត្រូវ​បាន​អង្គការ​ណា​តូ​ ​ឲ្យ​រហ័ស​នាម​ថា​ជា​មី​ស៊ី​ល​ ​CSS​-​N​-​8​ ​Saccade​ ​។​

​តាំងពីដើមមក​កម្លាំង​ទាហាន​អ៊ីរ៉ង់​ត្រូវ​បាន​ចាត់ទុក​ ​ថា​មាន​កម្លាំង​ខ្លាំង​បំផុត​នៅ​តំបន់​មជ្ឈឹ​ម​បូព៌ា​។​ ​អ៊ីរ៉ង់​មាន​អា​វុធ​ទំនើប​ៗ​ ​និង​គ្រោះថ្នាក់​ជាច្រើន​ ​ក្នុង​នោះ​មាន​មី​ស៊ី​លប្រ​ឆាំង​នាវាចម្បាំង​ ​C​-​802​ ​។​

​កាំជ្រួច​មី​ស៊ី​ល​ ​C​-​802​ ​មាន​ល្បឿន​លឿន​ជាង​សំ​ឡែង​ ​ហើយ​មាន​ទម្ងន់៧១៥គីឡូក្រាម​ ​ដោយ​បាន​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​ ​ដោយ​រ៉ាដា​។​ ​មី​ស៊ី​ល​ខាងលើ​បំពាក់​ក្បាល​គ្រាប់​មាន​កម្លាំង​ផ្ទុះ១៦៥គីឡូក្រាម​។​

​ការ​បង្ហាញ​មី​ស៊ី​ល​ដ៏​ទំនើប​ ​ខាងលើ​ ​កើតឡើង​ក្រោយពេល​ដែល​ ​អ៊ីរ៉ង់​និង​អាមេរិក​ ​ប្រឈមមុខ​តានតឹង​នៅ​តំបន់​មជ្ឈឹ​ម​បូព៌ា​ ​អាច​ ​ផ្ទុះ​សង្គ្រាម​គ្រប់ពេលវេលា​។​ ​កន្លង​មក​ថ្មី​ៗ​អ៊ី​រ៉​ង​ក៏បាន​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​លការ​ពារ​ទំនើប​ៗ​ទៅកាន់​ឆ្នេរសមុទ្រ​ ​ត្រៀម​ទប់ទល់​អាមេរិក​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close