សេដ្ឋកិច្ច

កម្ពុជា និង​តួ​ក​គី សន្យា​រួមគ្នា​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​ឆាប់​ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​

កម្ពុជា និង​តួ​ក​គី បានន​សន្យា​រួមគ្នា​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​ឆាប់ ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ខណៈ ដែល​កិច្ចព្រមព្រៀង​នៃ​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា រួចរាល់​កាលពីពេល​ក​ន្ល​ង​ទៅ​។​

​ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ ពី​បញ្ចប់​ជំនួប រវាង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង ឯកឧត្តម Ilhan Kemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី ប្រចាំ​កម្ពុជា ដែល​ត្រូវ​បញ្ចប់​អាណត្តិ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ប្រមុខ​ការទូត​នៃ​ភាគី​ទាំងពីរ នឹង​ជំរុញ​ការងារ​នេះ ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​បន្ត​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពីរ​ឱ្យមាន​កំណើន​ច្រើនជាង​មុន ខណៈ​ប​ច្ចប្ប​ន្ន​ទំហំ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ ៧៥​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧​។​

​ឯកឧត្តម​បាន​បន្ដថា ទោះបី​ទំហំ​ពាណិជ្ជកម្ម​មានការ​កើនឡើង​ក្នុងឆ្នាំនេះ ក៏​ប្រមុខ​ការទូត​នៃ​ភាគី​ទាំងពីរ មើលឃើញ​ដូចគ្នា​ថា ទំហំ​ពាណិជ្ជ​កម្មនេះ នៅ​មិនទាន់​ឆ្លើយតប ទៅនឹង​សក្តានុពល​នៃ​ប្រទេស​ទាំងពីរ នៅឡើយ​នោះទេ​។​

​ក្នុងន័យនេះ​ភាគី​ទាំងពីរ បានស្នើ​ឱ្យមាន​ការ​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​នៃ​ការហោះហើរ​ត្រង់​បន្ថែម ដើម្បី​បង្កើន កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។​

​ឯកឧត្តម Ilhan Kemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា ប្រទេស​ទាំងពីរ​បាន​ចុះ កិច្ចព្រមព្រៀង​រួចហើយ​ពី​ការហោះហើរ​ត្រង់ ប៉ុន្តែ​មិនទាន់មាន​ការហោះ ហើរ​ត្រង់​នៅឡើយ​ទេ ដោយ​សំណើ​នេះ ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងពីរ​កំពុង​សិក្សា​ពី សារៈសំខាន់​នៃ​ការហោះហើរ​ត្រង់នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

4 Comments

  1. I have 3 blog sites on tumblr under the same e-mail address. Exactly how do I remove among those blog sites without erasing the other two?. Ideally, I ‘d like somebody to address whom has actually experienced this problem before and solved it without deleting their other blog sites. Thanks!.

  2. Usually I do not read post on blogs, but I would like to say that this write-up very forced me to take a look at and do it! Your writing style has been surprised me. Thanks, very great article.

  3. hello!,I love your writing so a lot! proportion we keep in touch extra approximately your article on AOL? I require an expert on this space to solve my problem. Maybe that is you! Looking forward to look you.

Leave a Reply

Your email address will not be published.

Close