សម្តេច​ ​ហ៊ុន​ ​សែន​ ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ជប៉ុន​

​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការ​ ​និង​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥​ ​ស្តី​ពីអ​នាគ​ត​របស់​អាស៊ី​ ​និង​ព្រឹត្តិ​ការណ៍​ជាច្រើន​ទៀត​ ​នៅ​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​ចាប់ពី​ថ្ងៃទី២៩​ ​ដល់​ថ្ងៃទី៣១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥នេះ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ​លើ​មូលបទ​«​ការស្វែងរក​សណ្តាប់​ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជម្នះ​ភាព​វឹកវរ​»​ ​ព្រមទាំង​ចែករំលែក​ទស្សនៈ​វិស័យ​លើ​បរិបទ​សកលលោក​បច្ចុប្បន្ន​ ​,​ចក្ខុវិស័យ​នា​ពេល​អនាគត​ ​,​មាគ៌ា​ឆ្ពោះទៅ​មុខ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ ​និង​រួមចំណែក​របស់​កម្ពុជា​ ​ក្នុង​ការ​លើកកម្ពស់​ភាព​សុខដុម​ ​សន្តិភាព​ ​និង​វិបុលភាព​រួម​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​និង​ក្នុង​ពិភពលោក​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ​លោក​ ​ស៊ីន​ហ្សូ​ ​អាបេ​ ​ហើយ​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​ ​នឹង​អញ្ជើញ​ជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់​ប្តូរ​សារ​ព្រមព្រៀង​ ​ស្តី​ពី​ការ​ផ្តល់​ជំនួយឥតសំណង​របស់​ជប៉ុន​ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន២​ ​រួមមាន​៖​ ​
​ទី១​)​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គម​ ​(​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ​ ​ដែល​មាន​ទឹកប្រាក់​ ​២០០លាន​យ៉េន​ជប៉ុន​ ​
​ទី២​)​ ​ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​ដែល​មាន​ទឹកប្រាក់​ ​៣៣៩លាន​យ៉េន​ជប៉ុន​។​

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​នឹង​ជួប​ជាមួយ​ឥស្សរៈ​ជន​ជប៉ុន​ ​និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ទៀត​ ​ហើយ​ជាមួយគ្នា​នោះ​ដែរ​ ​សម្តេច​តេជោ​ ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​សហការ​រៀបចំ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ​(​JETRO​)​ ​និង​ ​ធ​នា​គា​រមីហ្ស៊ូហូ​ ​(​Mizuho​)​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close