រដ្ឋមន្ត្រី​ ​រ៉ែ​ ​និង​បរិស្ថាន​ ​ម៉ិចស៊ីកូ​ ​លាលែង​ពី​តំណែង​ ​ដោយសារ​ទុកឲ្យ​យន្តហោះ​រង​ចាំ​ជាង​កន្លះម៉ោង​

​ការ​ធ្វើដំណើរ​មិន​គោរព​ពេលវេលា​ ​ធ្វើឲ្យ​ ​ក្រុម​អាកាសយានិក​និង​ ​អ្នកដំណើរ​រាប់​សិប​នាក់​ ​រង​ចាំ​ ​យ៉ាង​យូ​ ​ចំពោះ​បុគ្គល​ម្នាក់​ ​គឺ​រដ្ឋមន្ត្រី​ក្រសួង​ ​រ៉ែ​ ​និង​បរិស្ថាន​ម៉ិចស៊ីកូ​។​ ​ហេតុ​ការនោះ​ធ្វើឲ្យ​ពលរដ្ឋ​ថ្កោលទោស​យ៉ាង​ខ្លាំង​ ​ធ្វើឲ្យ​រដ្ឋមន្ត្រី​សម្រេច​លាលែង​ចេញពី​តំណែង​។​

​សារព័ត៌​មា​នរ៉យទ័​របា​ន​ផ្សាយ​ថា​ ​ប្រធានាធិបតី​ម៉ិចស៊ីកូ​ ​លោក​ ​Andres​ ​Manuel​ ​Lopez​ ​Obrador​ ​បាន​ទទួលលិខិត​លាលែង​ចេញពី​តំណែង​ ​របស់​ ​លោកស្រី​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​និង​ថាមពលរ៉ែ​ ​Josefa​ ​Gonzalez​ ​Blanco​ ​Ortiz​ ​Ortiz​។​

​នៅក្នុង​លិខិត​លាលែង​ចេញពី​តំណែង​ ​របស់​រដ្ឋមន្ត្រី​វ័យ៥៤ឆ្នាំ​បាន​បញ្ជាក់​ថា​ ​នៅពេល​លោកស្រី​ធ្វើដំណើរ​ទៅ​បំពេញ​ការ​ងា​ ​កាលពី​ថ្ងៃទី២៤ខែឧសភា​ ​លោកស្រី​ ​បាន​ធ្វើដំណើរ​យឺត​ពេលវេលា​ដល់ទៅ៣៨នាទី​ ​ធ្វើឲ្យ​ ​ក្រុម​អាកាស​យា​នឹក​និង​អ្នកដំណើរ​ ​រង​ចំា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ក្នុង​ប្រទេស​ ​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ ​បាន​ថ្កោលទោស​ ​លោកស្រី​ ​ ​Ortiz​ ​Mena​ ​ពី​សកម្មភាព​យឺតយ៉ាវ​ទាំងនោះ​ ​។​ ​នៅក្នុង​លិខិត​លាលែង​ចេញពី​តំណែង​បាន​បញ្ជាក់​ថា​ ​«​គ្មានអ្វី​ ​អាច​ការពារ​បាន​ឡើយ​ ​ការ​ផ្លា​សប្តូ​រថ្មី​របស់​ម៉ិចស៊ីកូ​ ​ទាម​ទា​ត្រូវតែ​គោរព​ ​ពី​តម្លៃ​ ​នៃ​តម្លាភាព​ ​និង​យុត្តិធម៌​នៅក្នុង​សង្គម​»​។​

​ចាប់តាំងពី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ ​កាលពី​ឆ្នាំ២០១៨​ ​លោក​ ​Lopez​ ​Obrador​ ​បាន​សន្យា​កសាង​រដ្ឋាភិបាល​តម្លាភាព​មិន​មាន​ពុករលួយ​ ​។​ ​បច្ចុប្បន្ន​ ​គណៈរដ្ឋ​មន្ត្រី​ ​របស់​លោក​ធ្វើដំណើរ​ទៅ​បំពេញ​ការ​ងាយ​តាម​ជើងហោះហើរ​ពាណិជ្ជកម្ម​កាត់បន្ថយ​ការ​ចំណាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close