ជនជាតិ​ចិន​ពីរ​ក្រុម​បើកឆាក​ប្រយុទ្ធ​ដូច​រឿង​ហុងកុង​ ​របួសធ្ងន់​ស្រាល៣នាក់​

​ភ្នំពេញ​ ​៖​ ​ជនជាតិ​ចិន​ក្រុម​ក្រោយពី​ផឹក​សីុ​ស្រ​វឹង​រៀង​ៗ​ខ្លួន​ក៏បាន​ទាស់សំដី​គ្នា​ឈាន​ដល់​ដេញ​កាប់​គ្នា​ផ្អើល​ពេញ​ផ្លូវ​បណ្ដាលឲ្យមាន​អ្នក​រង​របួសធ្ងន់​ស្រាល៣នាក់​។​ ​ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០​ ​និង២០នាទី​យប់​ ​ថ្ងៃទី២៨​ ​ខែឧសភា​ឆ្នាំ២០១៩ត្រង់​ចំណុច​ការដ្ឋាន​មួយ​កន្លែង​ ​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវR8​ ​ក្នុង​សង្កាត់​ស្រះចក​ ​ខណ្ឌដូនពេញ​ ​។​

​យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​សន្តិសុខ​ដែល​យាមកាម​នៅ​ទីនោះ​បាន​ឲ្យដឹង​ថា​ ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ដែល​ធ្វើការ​នៅក្នុង​ការដ្ឋាន​នេះ​មានកម្ម​វិធី​ផឹក​ស៊ី ​លុះដល់​ពេល​ស្រវឹង​ធ្លាក់​ភ្នែក​ក៏​ទាក់​សំដី​គ្នា​មួយ​ប្រាវ​ដោយ​អ្នកខ្លះ​តេ​ហៅ​បក្ខពួក​មាន​ទាំង​ដំបង​ ​និង​អ្នកខ្លះ​ទៀត​មាន​កាំបិតបុ័ងតោ​បាន​ធ្វើ​កា​រកា​ប់ប្រ​ហា​គ្នា​យ៉ាង​សាហាវ​បណ្ដាលឲ្យ​រង​របួសធ្ងន់​ស្រាល​ ​និង​ត្រូវ​បាន​ជនជាតិ​ចិន​ដូចគ្នា​ដឹក​តាម​កង់​បី​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ ​។​

​ក្រោយពេល​ហេតុ​ ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​អន្ដរា​មន៍​មកដល់​កន្លែង​កើតហេតុ​ ​ដើម្បី​សាកសួរ​រក​ជន​បង្ក​ ​និង​ជនរងគ្រោះ​ ​ឲ្យ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close