អន្តរជាតិ

រដ្ឋាភិបាលអាមេរិកបិទទ្វាជាលើកទី​២​ក្នុងរយៈពេល​មិនដល់​១ខែ

រដ្ឋាភិបាលអាមេរិក បង្ខំចិត្តបិទទ្វាជាលើកទីពីរ ក្នុងរយៈពេលមិនដល់ មួយខែ ក្រោយពេលសភា ប្រទេសនេះ មិនអនុម័ត មូលនិធី ដើម្បីដំណើរការរដ្ឋាភិបាលឲ្យបានមុនថ្ងៃទី​៩ខែកុម្ភៈ។

កន្លងមក សភាអាមេរិក សង្ឃឹមថា​នឹងអនុម័តថវិការដើម្បីដំណើរការរដ្ឋាភិបាល  ឲ្យបានមុខ ថ្ងៃ ថវិការបណ្តោះអាសន្ន អស់ នៅថ្ងៃទី ៨ខែកុម្ភៈ។ប៉ុន្តែ តំណាងរាស្ត្រ​ លោក​ Rand Paul ​មកពីគណបក្សសាធារណរដ្ឋ បានស្នើរឲ្យពិភាក្សា​កែទម្រងច្បាប់មូលនិធីមួយចំនួន។ លោក​ Rand Paul ​បានផ្អាក់បោះឆ្នោត ធ្វើឲ្យរដ្ឋាភិបាលអាមេរិកបន្តបិទទ្វានៅថ្ងៃទី​៩ខែកុម្ភៈ ។នេះជាលើកទី​២ហើយដែលរដ្ឋាភីបាលអាមេរិកត្រូវបិទទ្វា ក្នុងរយៈពេលមិនដល់​១ខែផងនោះ។

នៅពេលនេះរដ្ឋាភិបាលអាមេរិក បានបិទទ្វា ដោយនៅដំណើរការតែ ក្រសួងសំខាន់ៗប៉ុណ្ណោះ ។ តាមគម្រោងសភាអាមេរិកនិងត្រូវបោះឆ្នោត នៅពាក់កណ្តាលអាទ្រាធ ថ្ងៃតី​៩ខែកុម្ភៈ  រួមបញ្ចូនទៅកាន់ព្រឹទ្ធសភា មុនពេលបញ្ចូនទៅឲ្យប្រធានាធិបតីដូណាលត្រាំចុះហត្ថលេខា​។

ការបោះឆ្នោត អនុម័តថវិការសម្រាប់ដំណើរការរដ្ឋាភិបាលអាមេរិក គឺជារឿងមួយដ៏សំខាន់ បំផុត ហើយនៅពេលនេះគណបក្ស ប្រជាធិបតេយ្យ កំពុងតែពិភាក្សា  លើបញ្ហាជនអន្តោបវេស ផងដែរ ។ ប្រសិនបើសភាអាមេរិកមិនអាចបោះឆ្នោតអនុម័តថវិការនៅយប់នេះទេ រដ្ឋាភីបាល អាចនិងបិទទ្វាជាច្រើនថ្ងៃបន្តទៀត ធ្វើឲ្យគោលនយោបាយ មួយចំនួនត្រូវរាំងស្ទះជាមិនខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

Leave a Reply

Your email address will not be published.

Close