អន្តរជាតិ
កូរ៉េទាំងពីរពិតជាមានឆន្ទះនៅក្នុងការផ្សះផ្សា បើគ្មានការលូកដៃពីប្រទេសទី៣

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កូរ៉េខាងជើង ពិតជាមានបំណង ចង់ ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ទើប បញ្ចូន ប្រធានសភា ជាន់ខ្ពស់កូរ៉េខាងជើង និង ប្អូនស្រីបង្កើតដែលមេដឹកនាំគីមជុងអ៊ុន ទុកចិត្តបំផុតទៅកាន់កូរ៉េខាងត្បូង ។ ប្រសិនបើគ្រាន់តែជាការប្រគួតកីលាតែមួយមុខ កូរ៉េខាងជើងមិនចាំបាច់បញ្ចូនមន្ត្រីជាន់ខ្ពសទៅចូលរួមឡើយ។
ឆ្លើយតបទៅនឹង ចេតនាល្អ របស់កូរ៉េខាងជើង ដែលបានបញ្ចូនមន្រ្តីជាន់ខ្ពស់ មកចូលរួមភាគីកូរ៉េខាងត្បូង ក៏មិនធ្វើឲ្យកូរ៉េខាងជើងខកចិត្តនោះដែរ ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នឹងជួបជាមួយគណៈប្រតិភូកូរ៉េខាងជើង ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក Pyeongchang នាសប្តាហ៍នេះ ។
អ្នកនាំពាក្យរដ្ឋាភីបាលកូរ៉េខាងត្បូង លោក Cheong Wa Dae បាន បញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១០ខែកុម្ភៈ ហើយ លោកប្រធានាធិបតីគ្រោងនឹងធ្វើកិច្ចជំនួបព្រមទាំង បរិភោគអាហាររួមគ្នាជាមួយគណប្រតិភូកូរ៉េខាងជើង។
សូមជម្រាបថា មន្ត្រីប្រតិភូកូរ៉េខាងជើង គ្រោងនឹងធ្វើដំណើរមកកាន់ប្រទេស កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ។ ប្រភពដដែលបានឱ្យដឹងថា គណប្រតិភូ២២រូប ដែលដឹកនាំដោយលោក Kim Yong-nam នឹងធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូង ក្នុងនោះរួមទាំងប្អូនស្រីបង្កើតរបស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។
យន្តហោះដែលដឹកគណៈប្រតិភូជាន់ខ្ពស់ មកពីប្រទេសកូរ៉េខាងជើង បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិ អ៊ីនឈាន់ របស់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីត្រៀមចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា នាល្ងាចថ្ងៃសុក្រនេះ។
សម្រាប់មន្រ្តីរដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលនៅរង់ចាំទទួលដំណើរទស្សនកិច្ចខាងលើ គឺរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ចូ ម្យាំងក្យុន (Cho Myoung Gyon) រួមនិងមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងជាច្រើនរូបទៀត នៅឯអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈាន់ (Incheon)។
សម្រាប់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលនឹងមកដល់កូរ៉េខាងត្បូង ប៉ុន្មានម៉ោងខាងមុខនេះរួមមាន លោក គីម យ៉ុងណាំ ប្រធានសភាជាន់ខ្ពស់កូរ៉េខាងជើង ដែលជាអ្នកដឹកនាំក្រុមប្រតិភូ, អ្នកនាង គីម យ៉ូជុង ប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន មានតួនាទីជាអនុប្រធានគណកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង, ព្រមទាំងតំណាង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងជាច្រើនរូបទៀត ដែលអមដំណើរមក។
ក្រុមតន្រ្តីថ្នាក់ជាតិ សាំជីយ៉ុន (Samjiyon) មកពីប្រទេសកូរ៉េខាងជើង បានប្រារព្ធការសម្តែងមួយ នៅក្នុងទីក្រុង ហ្គាងនឿង (Gangneung) នៃប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនពេលពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ព្យឿងចាង (PyeongChang)។ អ្នកចូលរួមទស្សនា ជាជនជាតិកូរ៉េខាងត្បូងផ្ទាល់ប្រមាណ ៨០០នាក់ បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះកម្មវិធីប្រគុំតន្រ្តីអបអរសាទររបស់ក្រុមសិល្បៈដែលមានសមាជិកចំនួន ១៤០នាក់ នៅឯមជ្ឈមណ្ឌលសិល្បៈនៃទីក្រុង Gangneung ដែលជាក្រុងជាប់ឆ្នេរសមុទ្ររបស់កូរ៉េខាងត្បូង ក្នុងខេត្ត ហ្គាងវ៉ុន (Gangwon) និងនៅក្បែខាងក្រុងព្យឿងចាង (PyeongChang)។
ក្រុមតន្រ្តីបែប អូឈែស្ត្រា (Orchestra) ខាងលើបានធ្វើដំណើរមកដល់កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានហាត់សមការសម្តែងរបស់ពួកគេ កាលពីថ្ងៃពុធ នៅក្នុងក្រុង Gangneung។ ក្រុមតន្រ្តី Samjiyon នឹងប្រារព្ធពិធីប្រគុំតន្រ្តីមួយទៀត នៅឯមហោស្រពជាតិកូរ៉េនៅក្នុងរដ្ឋធានីសេអ៊ូល នាថ្ងៃអាទិត្យសប្តាហ៍ សម្រាប់អ្នកទស្សនាប្រហែល ១,០០០នាក់ ដែលបានឈ្នះសំបុត្រចូលទស្សនា តាមរយៈការចាប់ឆ្នោត។
នៅពេលនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានបង្ហាញពីគោលជំហរ មិនខុសពីប្រទេសចិន នោះឡើយគឺចង់ឲ្យកូរ៉េទាំងពីរ អង្គុយតុពិភាក្សាគ្នា បញ្ចប់វិវាទ ។ជាមួយគ្នានេះ លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បញ្ចាក់ថា កិច្ចសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក គឺជារឿងចាំបាច់ និងត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ នៅលើតំបន់ឧបទ្វីបកូរ៉េ ដែលវាមិនខុសពី ការចង់បានរបស់ចិនប៉ុន្មាននោះឡើយ ដោយរដ្ឋមន្ត្រីការបរទេសចិន ចង់ឲ្យកូរ៉េទាំងពីរអង្គុយចុះចរចាគ្នាឡើងវិញ ដើម្បីដោះស្រាយបញ្ហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីវិទ្យុ នៃស្ថានីយ៍ទូរទស្សន៍ CBS នៅថ្ងៃព្រហស្បតិ៍នេះ លោក Guterres បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា វាមិនមែនជាបញ្ហាលទ្ធភាពនោះទេ ប៉ុន្តែវាគឺជាប្រភេទកិច្ចសន្ទនាមួយដ៏ចាំបាច់ និងត្រូវធ្វើជាបន្ទាន់ ព្រោះយើងចាំបាច់ត្រូវចាប់ផ្ដើមកិច្ចសន្ទនា ដ៏ប្រាកដប្រជាមួយ សំដៅបញ្ជៀសរាល់ការយល់ច្រឡំ និងភាពតានតឹង ដែលអាចនឹងជំរុញឱ្យស្ថានភាពឧបទ្វីបកូរ៉េ ធ្លាក់ចូលក្នុងគ្រោះមហន្តរាយ គ្មាននរណាអាចទាយទុកជាមុន»។
សូមជំរាបថា ការលើកឡើងរបស់លោក Antonio Guterres កើតឡើងនៅចំពេល កូរ៉េខាងជើងបានប្រកាសថា ខ្លួនគ្មានបំណងជួបជាមួយក្រុមមន្រ្តីតំណាងសហរដ្ឋអាមេរិក នៅអំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ ដែលនឹងចាប់ផ្តើម បើកនាថ្ងៃសុក្រសប្តាហ៍នេះឡើយ។ តែយ៉ាងណាក៏ដោយ អគ្គលេខាធិការរូបនេះក៏បានសង្កត់ធ្ងន់ដែរថា កិច្ចសន្ទនា ស្វែងដំណោះស្រាយជាមួយកូរ៉េខាងជើងអាចធ្វើទៅបាន បើសិនជាទីក្រុងព្យុងយ៉ាង និងភាគពាក់ព័ន្ធទាំងអស់យល់ថា ខ្លួនមានសុវត្ថិភាព។
ប្រទេសនៅជុំវិញពិភពលោក លើកលេងតែអាមេរិក បង្ហាញការគាំទ្រ ដល់កូរ៉េទាំងពីរ ដែលមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ដើម្បីភាពរីកចំរើន និងការអភិវឌ្ឍន៍។កូរ៉េខាងទាំងពីរ មិនគួរមានទំនាសនឹងគ្នាឡើយ ដោយសារតែ មានវិប្បធម៌ អក្សរសាស្ត្រ ភាសាស្ត្រ ទំនៀបទំលាប់រស់នៅ ដូចគ្នា ។
ដោយឡែតមានតែអាមេរិកមួយគត់ ដែលមិនពេញចិត្ត និង កូរ៉េខាងជើង ត្បូង ត្រូវរ៉ូវគ្នា។ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បើកូរ៉េទាំងពីរ មានទំនាក់ទំនងល្អប្រសើរហើយនោះកូរ៉េ អាមេរិក នឹងត្រូវបាត់បង់ផលប្រយោជន៍ជាច្រើន នៅអាស៊ី ហើយក៏គ្មានហេតុផលអ្វីដែល អាមេរិកត្រូវបញ្ចូនកម្លាំងទាហាន និងអាវុធមកទីនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
I simply want to tell you that I’m new to blogging and site-building and definitely liked you’re page. Probably I’m planning to bookmark your site . You certainly have really good well written articles. Thank you for sharing your website page.
nice post! am looking forward to read your future post, great weekend ahead!
I have an essay in Microsoft Word format which I want to copy/paste into my blogspot blog. But every time I do this, I get error messages from blogspot about all the weird Word coding, and then it comes out looking all crazy format-wise. How can I strip the text of all the Word junk?. . I don’t know anything about HTML..
Hi!. I would like to have an online store using blogger and paypal. Any ideas how to do it? Could you please give me step by step instructions? I appreciate it. Thanks!.
I like firefox MUCH better than IE but on certain occasions i would have a ff winfdow open and it shows the window error thing. i go back and it was firefox is already running or something s i cant use it….
I need specific instructions on how to link my blog effectively. Should my blog be based on my website, or can I add to blogs on related sites? I am pretty lost right now, I basically need a blogging tour guide for dummies.
Most of the files in the WordPress theme I have end in .php. I would like to be able to make the text changes on screen in the WordPress theme, also, how do you add additional pages, etc?.