អន្តរជាតិ

នៅឆ្នាំ​២០២១និងមានយន្តហោះដឹកអ្នកដំណើរផលិត​ដោយចិន​១០០%

យន្តហោះដឹកអ្នកដំណើរ ស៊ីវិល ផលិតដោយបច្ចេកវិទ្យាចិន​១០០ភាគរយ និងត្រូវ ប្រគលទៅឲ្យអតិថជន​ដើម្បីធ្វើអាជីវកម្មហោះហើរនៅឆ្នាំ​២០២១ ក្រោយការសាកល្បង ទទួលបានជោគជ័យជាច្រើនលើកនាពេលកន្លងមក។ មកទលពេលនេះ​ក្រុមហ៊ុនផលិតយន្តហោះទទួលបានការកម្ម៉ង់ទិញរហូតដល់ទៅ​៧៨៥គ្រឿង គឺជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មាន។

ក្រុមអ្នកឯកទេស បានលើកឡើងថា យន្តហោះដឹកអ្នកដំណើររបស់ចិន​ដែលមានតម្លៃថោក​ជាងឆ្ងាយ បើប្រៀបធៀបនិង​យន្តហោះរបស់ក្រុមហ៊ុន អាមេរិកាំង Boeing ក្រុមហ៊ុន​អឺរ៉ុប Airbus។ នាយករង​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ផលិតយន្តហោះ​រដ្ឋ​ចិន Comac លោក Lu Zheng បាន​ប្រកាស​ឲ្យ​ដឹង​ថា យន្តហោះ​ដឹកអ្នកដំណើរ​ប្រភេទ C៩១៩ របស់​ចិន​នឹង​ផលិត​រួចរាល់ រួច​អាច​ប្រគល់​ទៅ​ឲ្យ​អតិថិជន​នៅ​ឆ្នាំ ២០២១។

កន្លងមកចិនទទួលបានជោគជ័យយ៉ាងខ្លាំង លើវិស័យអាវកាស វិស័យយោធា និងសេដ្ឋកិច្ច នៅលើពិភពលោក ពេលនេះចិនកំពុង​ផ្តោត​លើ​មហិច្ឆិតា​អាកាសចរណ៍​តាម​រយៈ​ការ​ផលិត​យន្តហោះស៊ីវិល​ក្រោម​បច្ចេកវិទ្យា​របស់​ចិន ១០០%។ យន្តហោះ​ចិន C៩១៩ ផលិត​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ Comac ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន ១២៨នាក់​នឹង​ចូល​ខ្លួន​ប្រជែង​នឹង​យន្តហោះ​អាមេរិកាំង Boeing B៧៣៧ និង​យន្តហោះ​អឺរ៉ុប Airbus A៣២០។ យន្តហោះ C៩១៩ ធ្លាប់​បាន​ហោះ​សាកល្បង​ចំនួន ២ដង គឺ​ម្តង​ក្នុង​ខែ​ឧសភា និង​ម្តង​ទៀត​នា​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ ២០១៧។

លោក Lu Zheng នាយករង​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Comac បាន​ថ្លែង​ធានា​ពី​ប្រទេស​សិង្ហបុរី​ដែល​លោក​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៌អាកាសចរណ៍​ថា យន្តហោះ C៩១៩ ទី១ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern នៅ​ឆ្នាំ ២០២១។ លោក Lu បាន​បន្ថែម​ថា ចិន​ជា​ទីផ្សារ​អាទិភាព​ដំបូង​គេ មុន​នឹង​គិត​ពង្រីក​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ តែ​ដើម្បី​អាច​ធ្វើ​ការ​ហោះហើរ​ជា​ផ្លូវការ​ក្នុង​ស្រុក​បាន លុះ​ត្រា​ណា​តែ​ក្រុមហ៊ុន​ទទួល​បាន​វិញ្ញាបនប័ត្រ​ហោះហើរ​ពី​រដ្ឋបាលអាកាសចរណ៍​ស៊ីវិល​ចិន។

ចំណែក​ការ​ហោះហើរ​ក្នុង​ដែនអាកាស​អន្តរជាតិ គឺ​ត្រូវ​មាន​ភ្លើងខៀវ​ពី​ទីភ្នាក់ងារ​អាកាសចរណ៍​សហព័ន្ធ​អាមេរិកាំង​ដែល​លោក Lu ទទួល​ស្គាល់​ថា អាច​មាន​ការ​លំបាក​ជាង​ការ​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋបាលអាកាសចរណ៍​ស៊ីវិល​ចិន។ កន្លង​មក យន្តហោះ​ខ្នាត​តូច​ប្រភេទ ARJ-២១ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Comac ទទួល​បាន​ភ្លៀវខៀវ​ពី​រដ្ឋបាលអាកាសចរណ៍​ស៊ីវិល​ចិន​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៤ ដើម្បី​ធ្វើ​ចរាចរណ៍​ក្នុង​ស្រុក តែ​នៅ​មិន​ទាន់​ទទួល​បាន​ភ្លើង​ខៀវ​ពី​ទីភ្នាក់ងារ​អាកាសចរណ៍​សហព័ន្ធ​អាមេរិកាំង​នៅ​ឡើយ​ទេ។

សព្វថ្ងៃ ក្រុមហ៊ុន Comac ទទួល​បាន​ការ​កម្ម៉ង់​ទិញ​យន្តហោះ C៩១៩ ចំនួន ៧៨៥គ្រឿង​ដែល​ភាគច្រើន​ជា​កម្ម៉ង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន។ ចំណែក​ការ​កម្ម៉ង់ទិញ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស ពិសេស​ពី​អាល្លឺម៉ង់ និង​ថៃ​មាន​តែ ៣៤គ្រឿង​ប៉ុណ្ណោះ។ តែ​លោក Lu បាន​អះអាង​ថា ទីផ្សារ​ដែល​ក្រុមហ៊ុន Comac សម្លឹង​ឃើញ គឺ​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​អាហ្រ្វិក។ រីឯ​តម្លៃ​របស់ C៩១៩ គឺ​ថោក​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​យន្តហោះ​អាមេរិកាំង Boeing B៧៣៧ និង​យន្តហោះ​អឺរ៉ុប Airbus A៣២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Show More

Related Articles

3 Comments

  1. Hello very cool blog!! Man .. Beautiful .. Superb .. I will bookmark your blog and take the feeds additionally…I am satisfied to find numerous useful information here in the submit, we’d like develop more techniques on this regard, thanks for sharing.

  2. I’ve been absent for some time, but now I remember why I used to love this website. Thank you, I’ll try and check back more frequently. How frequently you update your website?

Leave a Reply

Your email address will not be published.

Close