ការ​សម្តែង​សិល្បៈ​រួមគ្នា​ ​កម្ពុជា​-​ ​ចិន​ ​ដើម្បី​អបអរសាទរ​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​

នា​រសៀល​ថ្ងៃពុធ​ ​៣កើត​ ​ខែជេស្ឋ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី៥​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​និង​ក្រសួង​ ​ទេសចរណ៍​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ក្រសួងវប្បធម៌​និង​ទេសចរណ៍​នៃ​ ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​ ​បាន​បង្កើត​ព្រឹត្តិ​ការណ៍​សម្តែង​សិល្បៈ​រួមគ្នា​កម្ពុជា​ ​ចិន​ ​ដើម្បី​អបអរ​សារ​ទរ​ ​ឆ្នាំ​វប្បធម៌​ ​ទេសចរណ៍​ ​កម្ពុជា​ ​ចិន​ក្រោម​អធិ​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​កិត្តិ​នីតិកោសល​បណ្ឌិត​ ​ប៊ិន​ ​ឈិន​ ​ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ​ ​រដ្ឋមន្រ្តី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​។​

​សិល្បៈ​ដែល​ប្រទេស​ទាំងពីរ​យក​មក​សម្តែង​នា​ឱកាស​នេះ​រួមមាន​៖​ ​របាំ​អប្សា​រា​,​ក្បាច់​គុណ​សាវ​លីង​,​ ​ក្បាច់​គុណ​ល្បុក្កតោ​,​ ​របាំ​ជនជាតិ​ដើមភូមិ​ភាគ​ឦសាន​,​ ​ក្បាច់​គុណ​ថៃ​ជិ​ ​និង​ ​របាំ​ទេព​មនោ​រា​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close