បញ្ជូន​យុវជន៣នាក់​កែច្នៃ​អាវុធ​ខុសច្បាប់​ឡើង​តុលាការ​

​លោក​វរៈ​សេនីយ៍​ឯក​ហង្ស​ ​សុផាត​ភិរម្យ​ ​ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​នៃ​ស្នងការ​ដ្ឋាន​ខេត្តសៀមរាប​ ​បាន​ឲ្យដឹង​ថា​ ​កាលពី​ថ្ងៃទី៧​ ​មិថុនា​ ​ម្សិលមិញ​ ​តុលាការ​បានសម្រេច​ធ្វើការ​ឃុំខ្លួន​យុវជន​ចំនួន​ ​០៣នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ​ ​ពាក់​ពន្ធ​ករណី​នាំចូល​ ​និង​កែច្នៃ​អាវុធ​ដោយ​ខុសច្បាប់​។

​យុវជន​ទាំង​ ​០៣នាក់​ ​រួមមាន​ទី១​.​ ​ឈ្មោះ​ ​ជា​ ​ហ៊ា​ប​ហ៊​ ​ភេទប្រុស​ ​អាយុ១៩ឆ្នាំ​ ​មុខរបរ​និស្សិត​ ​ស្រុកកំណើត​នៅ​ភូមិ​ទី១​ ​ឃុំ​រកាខ្នុរ​ ​ស្រុក​ក្រូច​ឆ្មា​ ​ខេត្ត​កំពង់ចាម​ ​និង​មក​ស្នាក់នៅ​ភូមិ​ខ្នារ​ ​សង្កាត់​ជ្រាវ​ ​ក្រុង​ ​ខេត្តសៀមរាប​ ​(​អ្នកនាំ​ចូល​ ​នាំចេញ​ ​កែច្នៃ​អាវុធ​)​។​ ​ទី២​ ​.​ ​ឈ្មោះ​ ​លី​ ​តាំង​ឆេង​ ​ភេទប្រុស​ ​អាយុ២០ឆ្នាំ​ ​មុខរបរ​និស្សិត​ ​មាន​ទីលំនៅ​ភូមិ​តា​វៀន​ ​ឃុំ​សាលាកំរើក​ ​ក្រុង.ខេត្តសៀមរាប​ ​(​ ​ពាក់ព័ន្ធ​បទ​ជួញដូរ​អាវុធ​ខុសច្បាប់​ ​)​ ​។​ ​ទី៣​ ​.​ ​ឈ្មោះ​ ​ឡី​ ​ម៉េ​ង​ឡុង​ ​ភេទប្រុស​ ​អាយុ១៩ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​មហាលាភ​ ​ឃុំ​មហាលាភ​ ​ស្រុក​កោះសូទិន​ ​ខេត្ត​កំពង់ចាម​ ​និង​មក​ស្នាក់នៅ​ភូមិ​តា​វៀន​ ​សង្កាត់​សាលាកំរើក​ ​ក្រុង.ខេត្តសៀមរាប​(​ជួញដូរ​អាវុធ​ខុសច្បាប់​ ​)​ ​។​

​សូម​បញ្ជាក់​ថា​ ​ក្នុងករណី​ឃាត់ខ្លួន​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី៥​ ​មិថុនា​ ​សមត្ថកិច្ច​បាន​រឹបអូស​អាវុធ​ខ្លី​ម៉ាក​ ​G​ ​Lock​ ​ពណ៌ខ្មៅ​ ​ហ្កាស់​បញ្ចូល​កាំភ្លើង​សំរាប់​បាញ់​ចំនួន៥ដប​ ​ស្នាប់​កាំភ្លើងខ្លី​ ​ពណ៌ខ្មៅ​ ​ចំនួន​មួយ​-​សោរ​សំរាប់​ដោះ​(​ ​ទួ​លី​វីស​ ​)​ចំនួន៣ដុំ​ ​លិខិតឆ្លងដែន​របស់​ឈ្មោះ​ ​ជា​ ​ហ៊ា​ប​ហ៊​ ​មួយ​ក្បាល​ ​កា​ត​វីង​ចំនួន​មួយ​កាត​ធានារ៉ាប់រង​(​ប្រទេស​ថៃ​)​ចំនួន​មួយ​ ​។​

​លោក​វរៈ​សេនីយ៍​ឯក​បាន​ឲ្យដឹង​ថា​ ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង៣នាក់​ខាងលើ​ ​បាន​ឆ្លើយ​សារភាព​នៅចំពោះមុខ​សមត្ថកិច្ច​ថា​ ​ពួកគេ​ពិតជា​បាន​នាំចូល​ ​នាំចេញ​ ​និង​កែច្នៃ​ ​ជួញដូរ​អាវុធ​ខុសច្បាប់​ពិតប្រាកដ​មែន​ ​ដោយ​ក្នុង​នោះ​មាន​ដូចជា​៖​ ​អាវុធ​ខ្លី​ពិត​ចំនួន១០០ដើម​ ​ប្រភេទ​អាវុធ​ខ្លី​ប្រើ​ហ្កាស់​ ​និង​អាវុធ​ប្រើ​ខ្យល់​ ​ចំនួន៣០០ដើម​ ​ឲ្យ​ទៅតាម​បណ្តា​ខេត្ត​ ​និង​ ​រាជធានី​ ​ដោយ​ភាគច្រើន​ពួកគេ​លក់​នៅ​លើ​ទីផ្សារ​រាជធានី​ភ្នំពេញ​ ​និង​ក្រុង​ព្រះសីហនុ​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close