ពិធី​ហូប​នំបញ្ចុក​តេជោ​សន្តិភាព​នៅ​វត្ត​មង្គល​បុ​ស្បូវ​

ឧត្តរមានជ័យ​៖​ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ​ទី​ ​៩​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​លោក​ ​តូច​ ​គន្ធា​ ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​បុ​ស្បូវ​ ​ក្រុង​សំរោង​ ​ខេត្ត​ឧត្តរមានជ័យ​ ​បាន​រៀបចំ​ពិធី​ហូប​នំបញ្ចុក​សាមគ្គី​តេជោ​សន្តិភាព​ ​នៅ​វត្ត​មង្គល​បុ​ស្បូវ​ ​(​ហៅ​វត្ត​បុ​ស្បូវ​)​ ​ដើម្បី​បង្កើន​ភាព​ស្និត​ស្នាល​ ​និង​សប្បាយរីករាយ​ដែល​យើង​ទាំងអស់គ្នា​បាន​រស់នៅ​ដោយ​សុខសាន្ត​ ​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ​គឺ​សម្តេច​តេជោ​ហ៊ុន​ ​សែន​ជានា​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មុននឹង​ចាប់ផ្តើម​កម្មវិធី​ហូប​នំបញ្ចុក​សាមគ្គី​តេជោ​សន្តិភាព​ ​លោក​ ​តូច​ ​គន្ធា​ ​បាន​ធ្វើពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ​និង​ ​លោក​ចៅសង្កាត់​មេភូមិ​ ​ទាក់ទង​ទៅ​នឹង​ការ​លំ​បា​ក​ផ្សេង​ៗ​។​

​ក្រោយពី​សំណេះសំណាល​ចប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​អបអរសាទរ​និង​សប្បាយ​រី​រាយ​ឥតឧបមា​ ​ពីព្រោះ​តាំងពី​លោក​ ​តូច​ ​គន្ធា​ ​មក​ធ្វើជា​គណៈ​ពង្រឹង​នៅ​សង្កាត់​នេះ​ធ្វើឲ្យ​មាន​ភាព​រីក​ចំរើន​ច្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ ​។​ ​ពិធី​ហូប​នំបញ្ចុក​សាមគ្គី​តេជោ​សន្តិ​ភា​ពក៍​បាន​ចាប់ផ្តើម​ ​បងប្អូន​ប្រជាពលរដ្ឋ​ព្រមទាំង​ក្រុមការងារ​ចូលរួម​ពិសារ​ដោយ​ក្តី​រី​រាយ​ជាទីបំផុត​៕​

​ដោយ​៖​ ​សំ​ ​ប្រិយង៉ាម​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close