អភិបាលខេត្ត​ឧត្តរមានជ័យ​ ​ចូលរួម​ពិសារ​នំបញ្ចុក​សាមគ្គី​ ​នៅ​សង្កាត់​បន្សាយរាក់​

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ​ទី៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​ប៉ែន​ ​កុសល្​យ​ ​អភិបាលខេត្ត​ឧត្តរមានជ័យ​ ​បាន​អញ្ចើញ​ជា​អធិបតី​ក្នុង​ពិធី​ពិសារ​នំបញ្ចុក​សាមគ្គី​តេជោ​សន្តិភាព​ ​នៅ​សង្កាត់​បន្សាយរាក់​ ​ក្រុង​សំរោង​ ​ខេត្ត​ឧត្តរមានជ័យ​ ​ដែល​រៀបចំ​ដោយ​លោក​ ​ឆឹម​ ​តឿ​ ​ប្រធាន​ក្រុមការងារ​ ​និង​ ​សមាជិក​ក្រុមការងារ​ទាំងអស់​ ​ជាមួយ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ​ដោយ​បញ្ជាក់​អំពី​អត្ថន័យ​នៃ​នំបញ្ចុក​របស់​ខ្មែរ​ ​និង​ការ​ហូប​នំបញ្ចុក​ថ្ងៃនេះ​ ​គឺ​ចង់​បង្ហាញ​អំពី​ការ​សាមគ្គីភាព​គ្នា​ដោយ​គ្មាន​ការរើសអើង​ជាតិ​ ​សាសន៍​ ​ពណ៌​សម្បុរ​ ​ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​ ​ដូច្នេះ​យើង​ហូប​នំបញ្ចុក​ថ្ងៃនេះ​យើង​ទាំងអស់គ្នា​ ​ការរស់នៅ​ក្រោម​ដំបូល​សន្តិភាព​ ​គឺ​ឯកភាពជាតិ​ខ្មែរ​តែ១​៕​

​ដោយ​៖​ ​សំ​ ​ប្រិយ​ង៉ាម

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close