ល្បីថាលោក ងួន កុសលមានបងថ្លៃជាអគ្គនាយករងគយរដ្ឋាករកម្ពុជាដែលចូលនិវត្តន៍ ក៏មានអំណាច ប្រព្រឹត្តអំពើពុករលួយមិនខ្វល់ពីចំណូលជាតិគិតតែពីកើបលុយមកលេងល្បែងជល់មាន់!
បន្ទាយមានជ័យ៖ លោកងួន កុសលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតត្រូវបានមន្ត្រីច្រកខ្សឹបខ្សៀវគ្នាថា លោក សូកលុយរាប់មឺុនដុល្លារទៅមេអគ្គនាយកគយនិងរដ្ឋាករដើម្បីមកកាន់តំណែងជាមេការិយាល័យគយច្រកប៉ោយប៉ែតហេតុនេះហើយ ទើបខំប្រឹងប្រព្រឹត្តអំពើពុករលួយស្រង់ដើមវិញ។
ប្រភពបន្តទៀតថា ប្រសិនបើមិនសូកទេនោះ គឺលោក ងួន កុសល មិនអាចទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានស្រួលៗបែបនេះទេ?ដូច្នេះហើយទើបត្រឹមមួយរយៈពេលខ្លីសោះមេការិយាល័យគយប៉ោយប៉ែតរូបនេះ សាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រកប៉ោយប៉ែត មុនទៅទៀត។
មន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យមួយចំនួនបានអះអាងថា គ្រាន់តែទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្លាមគឺលោក ងួន កុសល ប្រើតួនាទីនិងអំណាចរបស់ខ្លួនគាបជំរិតពីក្រុមអាជីវករដោយគ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយទាន់តែសោះ។
បើតាមប្រភពខាងលើបានឲ្យដឹងថា ការដែលមេការិយាល័យគយប៉ោយប៉ែនថ្មី ហ៊ានធ្វើបែបនេះ គឺដោយសារលោកអាងបងជាអគ្គនាយករងនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយលោក ងួន កុសលមិនដែលនៅកន្លែងការិយាល័យច្រកប៉ោយប៉ែតរបស់ខ្លួនជាប់លាប់ទេ គឺលោកយកពេលវេលារបស់រដ្ឋផ្តល់ឲ្យទៅលេងល្បែងជល់មាន់។ប្រភពបន្តថាលោក ងួន កុសល មានឡានដឹកដីចំនួន30គ្រឿង ក្នុងនោះមានឡានដប់គ្រឿងមានពន្ធនឹង20គ្រឿងគ្នានពន្ធសម្រាប់ធ្វើអាជីវកម្មនៅស្រុកគៀនស្វាយ ដែលក្នុងនាមខ្លួនជាមន្ត្រីគយតែប្រើឡានអត់ពន្ធដល់ទៅ 20គ្រឿងសម្រាប់ប្រកបអាជីវកម្មផ្ទាល់ខ្លួន។
មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានលួចខ្សឹបឲ្យដឹងដែរថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធត្រឹម20ទៅ30ភាគរយតែប៉ុណ្ណោះក្រៅពីនេះឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោកងួន កុសលប្រធានការិយាល័យគយច្រកប៉ោយប៉ែតដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
គួរបញ្ជាក់ដែរថាដោយសារអាងមានខ្នងបង្អែករឹងមាំបែបនេះទើបលោក ងួន កុសល ហ៊ានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ហើយបែរជាគាបសង្កត់ឈ្មួញនិងអាជីវករតូចតាចក៏ដូចជាប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកប៉ោយប៉ែត និងតាមច្រករបៀងតូចៗដោយគ្មានយោគយល់ឡើយ។
បើតាមប្រភពមន្ត្រីច្រកប៉ោយប៉ែតមិនពេញចិត្តនឹងលោក ងួន កុសលបានខ្សឹបប្រាប់ខ្មែរ៧មករាយើងថា ឈ្មួញធំៗនឹងអាជីវករចាស់វស្សា កំពុងស្វែងរកទំនាក់ទំនងជាមួយលោក ងួន កុសល ដើម្បីអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឲ្យត្រជាក់ចិត្ត។
បញ្ហាខាងលើនេះប្រភពពីមន្ត្រីគយខេត្តបន្ទាយមានជ័យបានខ្សឹបឲ្យដឹងថា បច្ចុប្បន្នលោក ងួន កុសល កំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាខ្នងបង្អែកមិនដែលចូលធ្វើការពេញលិញគឺគ្រាន់តែចាំដល់ខែមកកើបលុយពីពុករលួយមកលេងល្បែងជល់មាន់ ចាញ់ឈ្នះរាប់មឺនដុល្លារតែប៉ុណ្ណោះ។
ពាក់និងការលើកឡើងនិងចោទប្រកាន់ខាងលើខ្មែរ៧មករាមិនអាចស្វែងរកការបំភ្លឺបានឡើយពីលោកងួន កុសលដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល។ ដោយឡែកលោក នូ សុីថា ប្រធានសាខាគយនិងរដ្ធាករខេត្តបន្ទាយមានជ័យដែលអ្នកផងដឹងថា ជាអតីតមេឈ្មួញរកសុីឈើប្រចាំដុះស្លែប្រចាំខេត្តត្បូងឃ្មុំនិងភូមិភាគឥសាន្តរួចសូកលុយយ៉ាងច្រើនតូមកកាន់តំណែងមេគយខេត្តត្បូងឃ្មុំមិនបានប៉ុន្មានក៏ត្រូវបានថ្នាក់លើរួមទាំងជំទាវតូចជួយជ្រោមជ្រែងទើបបានមកកាន់កន្លែងខ្លាញ់តែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។