​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ត្រពាំង​ប្រសាទ​ ​រៀបចំ​ទទួលទាន​នំបញ្ចុក​សន្តិភាព​

នា​ព្រឹក​ថ្ងៃអាទិត្យ​ ​ទី០៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ ​ង៉ែត​ ​ចាន់​ថុន​ ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ត្រពាំងប្រាសាទ​ខេត្ត​ឧត្តរមានជ័យ​ ​បាន​រៀបចំ​កម្មវិធី​ហូប​នំបញ្ចុក​សាមគ្គីភាព​ជាមួយ​បងប្អូន​មន្រ្តី​រាជការ​និង​បងប្អូន​សមាជិក​ ​សមា​ជិ​ការ​គណបក្សប្រជាជន​កម្ពុជា​ប្រមាណ​ជាង៦០០នាក់​ដើម្បី​ទទួលទាន​នំបញ្ចុក​សម្ល​ខ្មែរ​ ​ក្រោម​ដំបូល​សន្តិភាព​។

​លោក​ ​ង៉ែត​ ​ចាន់​ថុន​ ​បាន​លើកឡើង​ថា​ ​ជួបជុំ​ទទួលទាន​នំបញ្ចុក​ជាម​ហា​គ្រួសារ​ខ្មែរ​នា​ពេលនេះ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព​ ​មិត្តភាព​ ​ការ​លើកស្ទួយ​ផលិតផល​ខ្មែរ​ ​ដែល​នំបញ្ចុក​នេះ​ ​គឺជា​អាហារ​របស់​ខ្មែរ​មួយ​ប្រភេទ​ដ៏​ពេញនិយម​នៅ​គ្រប់តំបន់​ដោយ​ប្រជាពលរដ្ឋ​ ​ចូលចិត្ត​ទទួលទាន​បំផុត​មិនថា​ ​ទទួលទាន​ជាប្រចាំ​ថ្ងៃ​ ​ឬ​ពេល​មានបុណ្យ​ទាន​ ​ម្តង​ៗ​នោះ​ទេ​ ​គេ​តែង​រៀបចំ​នំបញ្ចុក​មក​ទទួលភ្ញៀវ​ជា​ធម្មតា​និង​ដោយ​ក្តី​រីករាយ​៕​

​ឆាយ​ ​ចាន់​ថន​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close