ផ្ទុះគ្រាប់ ស្លាប់ចៅ និងយាយ២នាក់នៅស្រុកស្វាយទាប
ខេត្តស្វាយរៀង ៖ មនុស្សពីរនាក់ដែលជាចៅ និងយាយ បានស្លាប់ភ្លាមៗ ក្រោយពីបានយកគ្រាប់បែកដែលបន្សល់ពីសម័យសង្រ្គាមមកដំដើម្បីយកដែកលក់អេតចាយ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១០ ខែមិថុនា នេះ នៅចំណុចភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនរងគ្រោះត្រូវបញ្ជាក់ថា មានឈ្មោះ ផង់ សុភី ភេទស្រី អាយុ ៦៥ឆ្នាំ និងឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។