ប្រទះឃើញ​នារី​ម្នាក់​ដេក​ស្លាប់​នៅ​លើ​អង្រឹង​លក់ដូរ​តាមផ្លូវ​ ​សង្ស័យ​ខ្យល់គ​

​នារី​វ័យ២១ឆ្នាំ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃេីញ​ដេក​ស្លាប់​នៅ​លេី​អង្រឹង​ជាប់​តូប​លក់ដូរ​នៅ​តាម​ដងផ្លូវ​ ​ដោយ​សង្ស័យ​ខ្យល់គ​ ​បង្ក​ការ​ភ្ញាក់​ផ្អេី​លកា​លពី​វេលា​ម៉ោង១និង៣០នាទី​រំលង​អាធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃទី១១​ ​ខែមិថុនា​ឆ្នាំ២០១៩​ ​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ​ក្រោយ​ផ្សារ​កា​ណា​សីុ​ធី​ ​ក្នុង​ភូមិ​ចោមចៅ​ទី១​ ​សង្កា​ត់ចោ​ចៅ​ទី១​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ជំនាញ​បាន​ឆែក​ឆែ​លើ​ដងខ្លួន​ជង​គ្រោះ​ ​រក​ឃេីញ​អត្តសញ្ញាណ​ប័ណ្ណ​មួយ​ឈ្មោះ​ ​វឿន​ ​ធារី​ ​ភេទ​ស្រី​ ​អាយុ២១ឆ្នាំ​ ​មាន​ស្រុក​កំ​ណេី​ត​ ​នៅ​ភូមិ​បឹង​កេត​ក្រោម​ ​ឃុំ​ព្រែកកក់​ ​ស្រុក​ស្ទឹងត្រង់​ ​ខេត្ត​កំពង់ចាម​។​ ​

​យោង​តាម​សម្ដី​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ជិត​កន្លែង​កេី​តហេ​តុ​បាន​ឲ្យដឹង​ថា​ ​មុន​កើតហេតុ​នៅ​វេលា​ម៉ោង៤ល្ងាច​ថ្ងៃទី១០​ ​ខែ​ឆ្នាំ​ដដែល​ ​គាត់​បាន​ឃេីញ​ជន​រង​គ្រោះ​ដេី​រម​ក​ដោយ​ពុំ​មាន​សំលៀកបំពាក់​នោះ​ទេ​ដោយ​ឃេីញ​ដូច​នេះ​ទេីប​គាត់​យក​សំលៀកបំពាក់​ឲ្យ​ស្លៀក​ ​ហេីយ​បាន​ឲ្យ​ដេក​លេី​អង្រឹង​ក្រោម​ដេីម​ប្រេងខ្យល់​ផង​ដែរ​។​

​សាក្សី​បន្ត​ទៀត​ថា​ ​បន្ទាប់មក​អ្នកជិតខាង​ក៏បាន​នាំគ្នា​យក​បាយទឹក​មក​ឲ្យ​ហូប​ ​តែ​នារី​រងគ្រោះ​មិន​ហូប​ទេ​ ​លុះ​រហូតមកដល់​វេ​លា​កេី​តហេ​តុ​រូប​គាត់​ក៏​យក​បាយទឹក​មក​ម្តង​ទៀត​ក៏​ឃេី​ញនា​រី​រងគ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហេីយ​។​

​ក្រោយ​កេី​តហេ​តុ​ ​ប្រជាពលរដ្ឋ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្តែង​និង​បាន​រាយការណ៍​សម​ត្ថ​កិច្​ខ​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​នៅ​និង​កន្លែង​កើតហេតុ​។​

​បេី​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ ​នារី​រងគ្រោះ​គឺជា​ជនអនាថា​ ​បាន​ដេក​ស្លាប់​ដោយសារ​ខ្យល់​ ​គ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close