ខេត្តក្រចេះ​ផ្ទុះ​ជំងឺគ្រុនឈាម​ ​៤៤២​ ​ករណី​នៅក្នុង​ខែមិថុនា​នេះ​

លោក​ ​ឈ្នាង​ ​សុ​វត្ថា​ ​ប្រធានមន្ទីរ​សុខា​ភិ​ ​បាល​ខេត្ត​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ថ្ងៃទី១០​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ទូទាំង​ខេត្តក្រចេះ​មាន​ផ្ទុះ​ករណី​ជំងឺគ្រុនឈាម​ចំនួន​ ​៤៤២​ ​ករណី​ ​គឺ​មានការ​កើនឡើង​ខ្ពស់​ហួសពី​ការស្មាន​ ​ដោយ​ឆ្នាំ​កន្លងទៅ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ជំងឺគ្រុនឈាម​ ​មិន​លើស​ពី​ ​៣០​ ​ករណី​ទេ​ ​។​

​លោក​ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យ​ដឹង​ទៀត​ថា​ ​ក្នុងចំណោម​ ​ក្រុង​ ​ស្រុក​ទាំង​ ​៦​ ​របស់​ខេត្តក្រចេះ​គឺ​ ​មាន​ស្រុក​ចំនួន​ពីរ​ដែល​ផ្ទុះ​ជំងឺគ្រុនឈាម​ខ្លាំង​ជាងគេ​គឺ​ ​ស្រុក​ស្នួល​ ​និង​ស្រុក​ចិត្រ​បុរី​ ​ដែល​បណ្ដាល​ឱ្យ​អ្នកជំងឺ​ចំនួន៤​ ​នាក់​បាន​ស្លាប់​ ​ក្នុង​នោះ​មាន​ក្មេង​ជំទង់​អាយុ​ ​១៥ឆ្នាំ​ម្នាក់​ផង​ដែរ​ ​។​

​លោក​ ​ឈ្នាង​ ​សុ​វត្ថា​ ​ក៏បាន​បញ្ជាក់​ថា​ ​កត្តា​ដែល​ជ​ម្រុ​ញ​ឱ្យ​កើតមាន​ជម្ងឺ​គ្រុនឈាម​ខ្លាំង​និង​ច្រើន​ករណី​នៅក្នុង​ឆ្នាំនេះ​ ​គឺ​ទាក់ទង​នឹង​កត្តា​អាកាសធាតុ​ ​ដោយសារ​រដូវ​ ​ប្រាំង​មាន​រយៈពេល​អូស​បន្លាយ​វែង​និង​ក្តៅ​ខ្លាំង​ ​ហើយ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​មក​យ៉ាង​គំ​ហុ​គ​ដែល​បម្រែបម្រួល​អាកាសធាតុ​របៀប​នេះ​ ​វា​ជា​លទ្ធភាព​បង្ក​ឲ្យ​កើតមាន​នូវ​ករណី​ជំងឺគ្រុនឈាម​ច្រើន​ដូច្នេះ​ ​។​

​លោក​បញ្ជាក់​ថា​ ​ជម្ងឺ​គ្រុនឈាម​កើតឡើង​ដោយ​ ​មូស​ខ្លា​ ​ហើយ​វា​ខាំ​នៅពេល​ថ្ងៃ​ ​ទីកន្លែង​ដែល​ពួកវា​ងាយ​កើតឡើង​ ​គឺ​កន្លែង​មាន​ដក់​ទឹក​ ​ដូចជា​ ​ពាងទឹក​ ​អាងទឹក​ ​សំបក​ដប​ ​សំបក​ដូង​ ​កំប៉ុង​ ​ថូផ្កា​ ​ជាពិសេស​សំបក​កង់ឡាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close