ថ្លែល្ពៅខេត្តព្រះវិហារកំពុងត្រូវប៉ាន់ ធ្វើឲ្យពលរដ្ឋសប្បាយចិត្ត
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ពេលនេះល្ពៅរបស់អ្នកខេត្តព្រះវិហារកំពុងត្រូវប៉ាន់ ដោយទិន្នផលក៏បានច្រើន និងតម្លៃក៏ខ្ពស់គ្រាន់បើរ ដែលធ្វើឲ្យប្រជាកសិករសប្បាយចិត្ត។
លោក វេង សាខុន បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់របស់លោកនារសៀលថ្ងៃទី១១ មិថុនា នេះថា ប្រជាកសិករខេត្តព្រះវិហារកំពុងសប្បាយចិត្ត ប្រមូលផលល្ពៅ លក់បានតម្លៃថ្លៃល្អ និងមានទិន្នផលខ្ពស់។
លោកបញ្ជាក់ថា ក្នុងឆ្នាំ 2019 នេះ ខេត្តព្រះវិហារមានផ្ទៃដីដាំដុះល្ពៅប្រមាណ ជិត 2000ហិកតា ហើយទិន្នផលដែលប្រជាកសិករទទួលបានជាមធ្យមទទួលបាន២៥តោននៅក្នុងមួយហិកតា។
ដោយឡែកការលក់វិញ គឺបាន២៥០០រៀលនៅក្នុងមួយគីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។