រថយន្ត​បុក​ម៉ូតូ​បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​ស្លាប់​ម្នាក់​ ​និង​ម្នាក់​របួសធ្ងន់​នៅ​ខេត្តតាកែវ​

​កាលពី​វេលា​ម៉ោងជាង៦ល្ងាច​ ​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ស្ថិតនៅ​លើ​ផ្លូវ​លេខ១៣២ចន្លោះ​គីឡូម៉ែត្រ​លេខ០៨និង​លេខ០៩ក្នុង​ភូមិ​ទី​ប៉ាត់​ ​ឃុំ​ជាងទង​ ​ស្រុក​ត្រាំកក់​ ​ខេត្តតាកែវ​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​បង្ក​រ​ឲ្យ​មាន​អគ្គីភ័យ​មួយ​កើតឡើង​រវាង​រថយន្ត​ ​និង​ម៉ូតូ​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា​។​

​អធិការ​ស្រុក​ត្រាំកក់​ ​លោក​ ​ឌុក​ ​ធី​យ៉ា​ ​បាន​ឲ្យដឹង​ថា​ ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ហាយ​ឡែន​ឌ័រ​ពណ៌ស​ពាក់​ផ្លាក​លេខ​ ​តាកែវ​ ​២A២២៥៧​ ​(​អ្នកបើកបរ​គេចខ្លួន​បាត់​)​ ​បើកបរ​មក​ពី​ទិសខាងកើត​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ​SL​ ​ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​១BB​-​៨៩៤០​ ​បើកបរ​ដោយ​ឈ្មោះ​ ​ចាន់​ ​រតនា​ភេទប្រុស​អាយុ៣៧ឆ្នាំ​នៅ​ភូមិ​ប្រកៀ​ប​ ​ឃុំ​ត្រពាំងធំ​ខាងត្បូង​ ​ស្រុក​ត្រា​កក់​ ​ខេត្តតាកែវ​ ​មុខរបរ​ជាង​ជួសជុល​ម៉ូតូ​ ​(​ស្លាប់​នៅកន្លែង​កើតហេតុ​)​ ​មាន​ឌុប​មនុស្សម្នាក់​ពីក្រោយ​ឈ្មោះ​ ​លី​ ​ណន​ ​ភេទប្រុស​ ​អាយុ៣៥ឆ្នាំ​ ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​មុខរបរ​កសិករ​ ​(​រង​របួសធ្ងន់​)​ ​ដែល​បើកបរ​មក​ពី​ទិសខាងលិច​។​​

ក្រោយពេល​បុក​រថយន្ត​ខាងលើ​បាន​ឆេះ​ហើយក​ម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន​មួយ​ឡាន​ទើប​អគ្គីភ័យ​បាន​រលត់​ជាស្ថាពរ១០០​%​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close