សម្តេច​ ​ស​ ​ខេង​ ​៖​ ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មិនទាន់​ថយ​ចុះ​ ​ជា​សញ្ញា​ថា​ ​ការគោរព​ច្បាប់​ធ្លាក់ចុះ​

ថ្លែង​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី១២នា​ព្រឹក​ថ្ងៃទី១១ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅ​ស្រុក​ពញាក្រែក​ ​ខេត្ត​ត្បូងឃ្មុំ​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​ ​“​តាមខ្ញុំ​តាមដាន​ជាប្រចាំ​រៀងរាល់ថ្ងៃ​នោះ​ ​គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​ថយ​ចុះ​នោះ​ទេ​ ​ហើយ​នេះ​ជា​សញ្ញា​មួយ​បង្ហាញថា​ការគោរព​ ​ច្បាប់​ក្នុង​ពេល​ធ្វើដំណើរ​ហាក់បីដូចជា​មានការ​ធ្លាក់ចុះ​”​។​

​សម្ដេច​ក្រឡាហោម​បាន​បញ្ជាក់​ថា​ ​ការពិត​ហើយ​យើង​ក៏​ត្រូវ​មាន​មើលឃើញ​ក​ក្តា​ផ្សេងទៀត​ដែល​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ ​ដូចជា​កំណើន​យានយន្ត​កើន​ ​រហូត៣០ភាគរយ​ ​នៅ​ឆ្នាំ២០១៨​ ​ហើយ​ចាប់ពី​ដើមឆ្នាំ២០១៩មក​ ​ចំនួន​នេះ​វា​ ​កើនឡើង​ច្រើនជាង​នេះ​ទៀត​ ​ដោយ​មិនទាន់​គិត​ពី​ម៉ូតូ​ ​និង​ទោច​ក្រ​យាន្ត​ផង​។​

​សម្តេច​ក្រឡាហោម​ក៏បាន​លើកឡើង​ថា​ ​ចំពោះ​ការ​កើនឡើង​យាន្ត​យន្ត​ ​ដែល​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ​គឺជា​ក​ក្តាមួ​យ​ដែល​គួរ​ចាប់អារម្មណ៍​ ​ដែល​ត្រូវ​រក​ដំណោះស្រាយ​ ​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ​ឲ្យបាន​ជា​អតិបរមា​ផង​ដែរ​។​

​សម្តេច​ក្រឡាហោម​ក៏បាន​អំពាវនាវ​ដល់​អ្នកប្រើ​ប្រាស់​ផ្លូវ​ទាំងអស់​ចូលរួម​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាក​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​លើកឡើង​ថា​”​ថ្ងៃនេះ​ ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”​ ​ដោយ​គោរព​តាម​ខ្លឹមសារ​ ​គឺ​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​ ​មិន​ត្រូវ​បើកបរ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ ​និង​គោរពច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឹង​ម៉ាត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close