ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បដិសេធ​ថា​ ​ពុំ​មាន​ករណី​រារាំង​ក្បួន​សម្តេច​តេជោ​ទេ​នៅ​ព្រឹកមិញ​

​ក្រោយពី​មានការ​ចុះផ្សាយ​ ​និង​ចែកចាយ​បន្តគ្នា​ពី​ករណី​មាន​បុរស​ម្នាក់​បាន​បើករថយន្ត​ទៅ​បុក​ ​នឹង​ចូល​ក្បួន​ថ្នាក់ដឹកនាំ​នោះ​ ​ក្រុម​ប្រតិកម្ម​រហ័ស​ ​នៃ​ស្ន​ក​ងារ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើការ​ប្រកាស​បកស្រាយ​ថា​ ​មិន​មាន​ករណីនេះ​កើតឡើង​ទេ​។​

​លោក​វរសេនីយ៍ឯក​ ​សែម​ ​គន្ធា​ ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ម៉ោង៥ព្រឹក​ ​ថ្ងៃទី១៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​កងកម្លាំង​ចរាចរ​នគរបាល​ផ្លូវគោក​ ​ដែល​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​តាម​ដងផ្លូវ​ ​និង​សម្រួល​ចរាចរ​ជូន​គណ:ប្រតិភូ​ជាតិ​ ​អន្តរជាតិ​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ ​បាន​ឃេី​ញរ​ថ​យន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2AZ​-​5242​ ​បេី​ក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ ​ហើយ​រ៉េ​ចង្កូត​ពេញ​ផ្លូវ​ ​ទេី​បក្រុម​អន្តរាគមន៍​ចរាចរ​ចល័ត​ ​តាម​ឃាត់​រថ​យន្ត​នោះ​ដេីម្បី​ធ្វេី​ការ​ឃាត់ខ្លួន​អ្ន​ក​បេី​ក​បរ​ ​និង​ជៀសវាង​កា​របង្​ករ​គ្រោះថ្នាក់​ជាយថាហេតុ​។​

​កម្លាំង​នគរបាល​បាន​ឃាត់​រថយន្ត​នោះ​បាន​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ ​ជិត​រោងចក្រ​មិថុនា​នៅ​ខណ្ឌ​សែនសុខ​ ​ហើយ​បន្ទាប់ពី​ការ​ត្រួតពិនិត្យ​រួច​បាន​បង្ហាញ​ឲ្យ​ឃេីញ​ថា​ ​បុរស​ម្នាក់​នោះ​ ​មាន​សារជាតិ​ស្រវឹង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close