កុំ​ប្រហែស​!​ ​បញ្ឆេះ​រថយន្ត​ទុក​កូនតូច​ពីរ​នាក់​ឲ្យ​ដេក​ ​ចោរលួច​រថយន្ត​ជាប់​ទាំង​កូនតូច​ទៅជាមួយ​ដែរ​

​រាជធានី​ភ្នំពេញ​៖​ ​សមត្ថកិច្ច​ទាំង១២ខណ្ឌ​ ​នៃ​ក្រុងភ្នំពេញ​កាលពីយប់មិញ​នេះ​ ​បាន​បើក​ប្រតិបត្តិ​ការ​ជួយ​អន្តរា​គម​ន៍​ភ្លាម​ៗ​ ​ក្រោយពី​មាន​ករណី​ចោរលួច​រថយន្ត​ ​ជាប់​ទាំង​ក្មេង​តូច​ពីរ​នាក់​ដែល​ឪពុក​ម្តាយ​ដាក់ឲ្យ​ដេក​នៅក្នុង​រថយន្ត​នោះ​ទៅជាមួយ​ផង​។​

​តែ​យ៉ាងណាក៏ដោយ​ ​ប្រតិបត្តិ​ការនោះ​ ​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​ ​និង​ក្មេង​តូច​ទាំងពីរ​នោះ​ត្រឡប់មកវិញ​ ​ប៉ុន្តែ​ក្រុម​ជនល្មើស​បាន​រត់គេច​ខ្លួន​អស់​។​

​តាម​ក្រុម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ថា​ ​នៅមុន​ពេល​កើតហេតុ​ ​ស្ត្រីជា​ម្ដាយ​មានឈ្មោះ​ ​ពៅ​ ​បុប្ផា​អាយុ​ ​៣៨ឆ្នាំ​ ​និង​ប្ដី​ឈ្មោះ​ ​ណុប​ ​ពិសី​ ​អាយុ​ ​៣៨​ ​ឆ្នាំ​ ​បាន​ជិះរថយន្ត​រថយន្ត​ម៉ាក​ ​ហាយ​លែន​ឌ័រ​ ​ពណ៌ទឹកប្រាក់​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2S​-​4126​ ​ពី​ផ្ទះ​មក​លក់ដូរ​មាន​បុក​ ​ល្ហុង​ប្រហិត​នៅ​ផ្លូវ១៤៣​ ​សង្កាត់​អូរ​ឡាំ​ពិ​ក​ ​ខណ្ឌចំការមន​ ​។​ ​ដោយ​ឃើញ​កូន​ ​តូច​អាយុ​ពីរ​ខែ​ ​និង​បង​ម្នាក់ទៀត​អាយុ១១ឆ្នាំង​ងុយដេក​ ​ក៏​បញ្ឆេះ​រថយន្ត​ទុក​កូន​ឲ្យ​ដេក​នៅក្នុង​នោះ​។​

​មួយសន្ទុះ​ក្រោយមក​ ​ក៏​មាន​លោក​ចោរ​ចំនួន២នាក់​បាន​ដើរក្រឡឹង​រថយន្ត​ ​២​ ​ទៅ​ ​៣ជុំ​ ​រួច​ធ្វើសកម្មភាព​លួច​រថយន្ត​ទៅបាត់​ ​ធ្វើឲ្យ​ម្ដាយ​ឪពុក​ភ័យ​ស្លន់ស្លោ​ ​និង​រាយការណ៍​ទៅ​ ​សមត្ថកិច្ច​ ​ផ្អើល​អាជ្ញាធរ​ទាំង១២ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដេញ​ស្ទាក់​ចាប់បាន​រថយន្ត​ចំណុច​ក្បាលថ្នល់​ ​តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​អស់​។​

​បន្ទាប់ពី​សមត្ថកិច្ច​ដេញ​ស្ទាក់​យក​រថយន្ត​ ​និង​កូន​ៗ​តូច​ពីរ​នាក់​បងប្អូន​បាន​មកវិញ​ ​ក៏បាន​នាំ​យក​រថយន្ត​និង​ជនរងគ្រោះ​ ​ទៅ​អធិការដ្ឋាន​គរ​បាល​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​សាកសួរ​និង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close