បង្រ្កាបទីតាំងកាស៊ីណូអនឡាញខុសច្បាប់២កន្លែងនៅក្រុងសៀមរាប ឃាត់ខ្លួនជនជាតិចិន៧នាក់
(សៀមរាប)៖ កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីបើកភ្នាល់ល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអុិនធើណិតនៅចំនុច ប៊ូទិក THE ONE Gardening ស្ថិតនៅភូមិ បន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០៧នាក់ និងដកហូតវត្ថុតាងមួួយចំនួន រួមមាន ៖ កុំព្យូទ័រយួដៃ ចំនួន ០៨គ្រឿង ទូរស័ព្ទដៃ១៥គ្រឿង និងសម្ភារៈវត្ថុតាងមួយចំនួនទៀត។
ជនសង្ស័យទាំង៧នាក់ មានឈ្មោះដូចខាងក្រោម ៖
១-MAO SHENYONG ភេទ ប្រុស កើតថ្ងៃទី ២២-០៥-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ ED១៧៨៨៣៩៧ ។
២-LI MINGHAN ភេទ ប្រុស កើតថ្ងៃទី ២៩-០៨-១៩៩៤ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខE៨១៧២៩៣៦៤។
៣-TANG XIAOMING ភេទ ប្រុស កើតថ្ងៃទី ១៥-០៨-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE១៣៦៣៥១០។
៤-LIAO YULONG ភេទ ប្រុស កើតថ្ងៃទី ២៩-០១-១៩៨៩ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៥-ZHENG SHUANGJUN ភេទ ប្រុស កើតថ្ងៃទី ០៤-០៦-១៩៩១ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៦-LEI BIN ភេទ ប្រុស កើតថ្ងៃទី ១៤-០៨-១៩៨៧ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៧-WANG ZELING ភេទ ប្រុស កើតថ្ងៃទី ០១-១១-១៩៨៩ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកសាកសួរនៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។