សង្ស័យ​ប្រើ​ថ្នាំង​ងុយដេក​ច្រើនពេក​ ​ជនជាតិ​អង់គ្លេស​ម្នាក់​ដេក​ស្លាប់​ក្នុង​ផ្ទះសំណាក់​

​យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​នៅ​រសៀល​ថ្ងៃទី១៦​ ​មិថុនា​ ​មាន​ករណី​ជនជាតិ​អង់គ្លេស​ម្នាក់​ ​បាន​ដេក​ស្លាប់​នៅផ្ទះ​សំ​ណា​ក់​រ៉ូ​យ៉ា​ល់​សុខ​ចាន់​ ​ដែល​ស្ថិតនៅ​ក្រុម​ទី៧​ ​ភូមិ​វិហា​ចិន​ ​សង្កាត់​ស្វាយ​ដង្គុំ​ ​ក្រុង​ខេត្ត​សៀមរាម​។​

​សព​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ROWE’S​ ​AM​ ​ភេទប្រុស​ ​ឆ្នាំ​កំ​ណេី​ត1985​ ​មុខរបរ​ ​ជា​ភ្ញៀវ​ទេសចរណ៍​ ​ជនជាតិ​អង់គ្លេស​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​527248245​ ​បាន​ចូ​លតា​មច្រ​ទ្វា​ប្រលាន​យន្តហោះ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃទី08​/​06​/​2019​ ​ហេីយ​បាន​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​សំ​ណា​ក់​រ៉ូ​យ៉ា​ល់​សុខ​ចាន់​ ​ភូមិ​ឃំុ​កេី​តហេ​តុ​ខាង​លេី​ ​។​

ក្រោយពី​កាពិ​និ​ត្យ​លេី​ខ្លួន​សាកសព​ ​សមត្ថកិច្ច​ពុំ​រក​ឃើញ​មាន​ស្នា​ក​ស្នាម​អ្វី​គួរឲ្យ​កត់សម្គាល់​ទេ​ ​ហើយ​បាន​សន្និ​ដ្ថាន​ថា​ ​ជនរងគ្រោះ​ស្លាប់​ដោ​យសាប្រេី​ថ្នាំង​ងុយដេក​ហួស​កំរិត​ ​បណ្ដាលឲ្យ​ស្លាប់​។​

​សព​ជនរងគ្រោះ​ត្រូវ​បាន​យក​ទកៅ​រក្សាទុក​នៅ​មន្ទី​ពេទ្យ​ខ្មែរ​សូវៀត​ភ្នំ​ពេញ​ដេីម្បី​រង​ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close