អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ចុះ​ឃាត់​គ្រឿងចក្រ​ជីកកកាយ​ត្រពាំង​គ្រួស​បូរាណ​នៅ​ជើងភ្នំ​ក្រោម​ដោយ​គ្នាន​ច្បាប់​អនុញ្ញាតិ​

​ខេត្តសៀមរាប​ ​៖​ ​សមត្ថកិច្ច​ចំរុះ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប​ ​ខណ្ឌ​ជលផល​ខេត្ត​និង​មន្រ្តី​មូលដ្ឋាន​បាន​ចុះ​ឃាត់​គ្រឿង​ ​ចក្រ​ដែល​ជីកកកាយ​ត្រពាំង​ជើង​គ្រួស​(​ជា​ត្រពាំង​បូរាណ​របស់​រដ្ឋ​)​ ​យក​អាចម៍ដី​លក់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​។​

ការ​ចុះ​ប្រតិបត្តិ​កា​នេះ​ដឹកនាំ​ដោយ​រដ្ឋបាល​ជលផល​ខេត្ត​ហើយ​ធ្វើឡើង​នៅ​វេលា​ម៉ោង១១​ ​ថ្ងៃត្រង់​ ​ថ្ងៃទី១៧​ ​មិថុនា​ ​២០១៩នេះ​ ​ស្ថិតនៅ​ចំនុច​ភូមិ​ភ្នំ​ក្រោម​ ​សង្កាត់​ ​សៀមរាប​ ​ក្រុង​-​ ​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​គ្រឿង​ ​ចក្រ​ដែល​បាន​ឃាត់​រួមមាន​ ​អេ​ស្កា​វ៉ា​ទ័រ​ ​០១គ្រឿង​ ​ឡាន​ដឹក​ដី​ ​០៣គ្រឿង​ ​ដោយ​ ​ឡែក​អ្នកបើកបរ​គ្រឿងចក្រ​ ​និង​ម្ចាស់​រត់គេច​ខ្លួន​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close