ក្រសួង​អប់រំ​ ​ហាម​អាហារ​ ​៦ប្រភេទ​ ​មិន​ឲ្យ​លក់​ក្នុង​សាលារៀន​

ក្រសួង​អប់រំ​ ​នា​ថ្ងៃទី១៧​ ​មិថុនា​ ​នេះ​ ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ​ដោយ​បាន​ហាមប្រាម​ ​នូវ​អាហារ​ ​៦​ ​ប្រភេទ​ ​មិន​ឲ្យ​លក់​នៅក្នុង​សាលា​ ​។​

​ប្រភេទ​អា​ហេរ​ទាំងនោះ​ ​រួមមាន​៖​ ​
​១​៖​ ​ចំណីអាហារ​គ្រប់​ប្រភេទ​ ​ដែល​ហួសកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​។​
​២​៖​ ​គ្រឿងស្រវឹង​ ​និង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​។​
​៣​៖​ ​ចំណីអាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​។​
​៤​៖​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​,​ ​ភេសជ្ជៈ​ផ្អែម​,​ ​កាហ្វេ​,​ ​ការ៉េម​ ​និង​ទឹកសេរ៉ូ​គ្រប់​ប្រភេទ​។​
​៥​៖​ ​ស្ករ​សូកូឡា​,​ ​ស្ករគ្រាប់​ ​និង​ស្ករកៅស៊ូ​គ្រប់​ប្រភេទ​។​ ​
​៦​៖​ ​ចាហួយ​គ្រប់​ប្រភេទ​,​ ​នំ​ដូណាត់​ ​និង​នំ​ផ្អែម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close