នៅក្នុង​រដូវវស្សា​ឆ្នាំនេះ​ ​បរិមាណ​ទឹកភ្លៀង​នឹង​ធ្លាក់​រាយប៉ាយ​បាន​ល្អ​ ​ខណៈ​ព្យុះ​អាច​នឹង​កើតមានឡើង​ច្រើន​ផង​ដែរ​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​បាន​ធ្វើការ​ព្យាករ​ថា​ ​សម្រាប់​អាកាសធាតុ​នៅ​រដូវវស្សា​ឆ្នាំ២០១៩នេះ​ ​ទឹកភ្លៀង​បាន​ចាប់ផ្តើម​ពី​សប្តាហ៍​ទី៣​ ​នៃ​ខែមិថុនា​ ​រហូតដល់​ពាក់កណ្តាល​ខែកក្កដា​ ​ដោយ​ធ្លាក់​រាយប៉ាយ​ល្អ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​ហើយពី​ដើមខែ​សីហា​ ​ដល់​ខែកញ្ញា​ ​ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ ​ដែល​អាច​ធ្វើឲ្យ​បណ្តា​ខេត្ត​មួយចំនួន​ ​ជាពិសេស​ ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​ ​និង​តំបន់​មាត់សមុទ្រ​ ​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។​

​ចំណែក​ព្យុះ​វិញ​ ​នៅ​ឆ្នាំ២០១៩នេះ​ ​អាច​នឹង​មាន​ព្យុះ​កើតឡើង​ពី​ ​២៤​ ​ទៅ២៦ព្យុះ​ ​ដោយ​ព្យុះ​មួយចំនួន​ធំ​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​និង​ធ្វើដំណើរ​ឆ្លង​ចូល​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​អាច​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​តំបន់​អាងទន្លេ​មេគង្គ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close