ចុះ​ចំណោត​ដាច់​ហ្វ្រាំង​ ​ក្រឡាប់​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​ ​ស្លាប់​ម្នាក់​ ​របូស​ធ្ងន់​ម្នាក់​

​កោះកុង​ ​៖​ ​មនុស្សម្នាក់​បាន​ស្លាប់​ ​និង​ម្នាក់ទៀត​រង​របូស​ធ្ងន់​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លងទៅ​នេះ​ ​នៅត្រង់​ចំណុច​អន្ទង់អាំង​ធំ​ ​ស្ថិត​ក្នុង​ភូមិ​ជី​មាល​ ​ឃុំ​អណ្តូង​ទឹក​ ​ស្រុក​បូទុម​សាគរ​ ​ខេត្តកោះកុង​ ​។​

​បើ​តាម​ការ​លើកឡើង​ពី​សមត្ថកិច្ច​ថា​ ​ហេតុការណ៍​គ្រោះ​រថ្នា​ក់​ខាងលើ​ ​បង្ក​រ​ដោយ​រថយន្ត​ម៉ាក​ ​Hyundai​ ​ពណ៌​ ​ខៀវ​ ​គ្មាន​ស្លាក​លេខ​ ​ដឹក​ខ្សាច់​ ​ក្នុង​ទិសដៅ​ពី​ស្រុកស្រែ​អំបិល​ ​មក​ទីរួមខេត្ត​កោះកុង​ ​នៅ​ពេល​ធ្វេី​ដំ​ណេី​រម​ក​ដល់​ចំ​ណុ​ចកេី​តហេ​តុ​ខាង​លេី​ ​ពេល​ចុះ​ចំណោត​ ​ក៏បាន​ដាច់​ហ្វ្រាំង​ ​ហើយក៏​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយខ្លួនឯង​ ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ ​និង​របួសធ្ងន់​ម្នាក់​តែម្តង​។​

​សមត្ថកិច្ច​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា​ ​អ្នកបើកបរ​រថយន្ត​ខាងលើ​ ​មានឈ្មោះ​ ​ជួប​ ​ណា​រិទ្ធ​ ​ភេទប្រុស​ ​អាយុ៤៧ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ១​ ​សង្កាត់​ស្មាច់មានជ័យ​ ​ក្រុង​ខេមរភូមិន្ទ​ ​ខេត្តកោះកុង​ ​បាន​ស្លាប់​កប់​ក្នុង​ដី​ ​និង​ថ្ម​ ​នៅ​ពី​ខាងមុខ​រថយន្ត​ ​ចំណែក​ឯ​អ្នក​រួម​ដំ​ណេីរ​ ​ម្នាក់ទៀត​ ​រង​របួសធ្ងន់​ ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ ​។​

​ក្រោយ​កិច្ច​អន្តរាគមន៍​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ទៅ​ប្រពន្ធ​ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close