សង្ស័យ​ពុល​ពង​ទា​ ​មនុស្ស​មួយ​គ្រួសារ​ទន់ដៃទន់ជើង​ ​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​ភ្លាម​ៗ​

​កាលពី​ថ្ងៃទី១៨​ ​មិថុនា​ ​ម្សិលមិញ​ ​មនុស្ស​មួយ​គ្រួសារ​ដែល​មាន​សមាជិក៨នាក់​ ​រស់នៅ​ភូមិ​ត្រពាំង​ទឹក​ ​ឃុំ​ជាងទង​ ​ស្រុក​ត្រាំកក់​ ​ខេត្តតាកែវ​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​ក្រោយពី​ពួកគេ​មាន​អាការៈ​ក្អួត​ចង្កោ​ ​ទន់ដៃទន់ជើង​ ​ដោយ​គេដាក់​ការសង្ស័យ​ថា​ ​អាច​បណ្តាល​មក​ពី​ពុល​ពង​ទា​ដែល​ពួកគេ​បរិភោគ​។​

​បើ​តាម​ការ​បញ្ចាក់​ពី​ជនរងគ្រោះ​ទាំងនោះ​ថា​ ​ពង​ទា​ដែល​ពួកគាត់​ហូប​នេះ​ ​បាន​ទិញ​កាលពី​ថ្ងៃអាទិត្យ​ ​ទី១៦​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ចំនួន៧គ្រាប់​ពី​ផ្សារ​អង្គរកា​ ​ហើយ​បាន​យក​ទៅ​ចៀន​ហូប​អស់​ចំនួន៤គ្រាប់​ភ្លាម​ៗ​ ​តែ​ពេលនោះ​មិនបាន​កើតអ្វី​ទេ​ ​ទើបតែ​នៅ​ព្រឹក​ថ្ងៃទី១៨​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​បាន​ចៀន​ពង​ទា​ហូប​ចំនួន៣គ្រាប់​បង្ហើយ​ ​ក៏​មានហេតុ​ការណ៍​នេះ​កើតឡើង​ ​ដោយមាន​សភាព​ទន់ដៃទន់ជើង​ល្ហិតល្ហៃ​អស់កម្លាំង​និង​ក្អួត​ ​។​ ​

​ជនរងគ្រោះ​ថា​ ​ពង​ទា​ដែល​ចៀន​នោះ​គឺ​ដាក់គ្រឿង​ផ្សំ​មាន​ប៊ីចេង​ ​អំបិល​ ​ធម្មតា​ពុំ​បាន​ដាក់​ម្រេច​ទេ​ ​ហើយក៏​ពុំ​បាន​ហូប​អ្វី​ក្រៅពី​ពង​ទា​ដែរ​។​

​យ៉ាងណាក៏ដោយ​ ​មកទល់​ពេលនេះ​ ​នៅ​មិនទាន់​មានការ​បញ្ជាក់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ​ថា​ ​តើ​ករណីនេះ​បណ្តាល​មក​ពី​ពុល​ពង​ទា​មែន​ ​ឬ​យ៉ាងណា​នៅឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close