ព្រះមហាក្សត្រសម្រេចបញ្ចប់មុខតំណែង លោក ថៃ នរៈសត្យា ក្រោយបែកធ្លាយរឿងយកប្រពន្ធអាយុក្មេងជាង៤០ឆ្នាំ
លោក ថៃ នរៈសត្យា ដែលជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានព្រះមហាក្សត្រសម្រេចបញ្ចប់មុខតំណែងហើយកាលពីថ្ងៃទី១៩ មិថុនា ម្សិលមិញ ទៅតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ការសម្រេចបញ្ចប់មុខតំណែងរបស់លោក ថៃ នរៈសត្យា នេះ មិនទាន់មានការបញ្ជាក់អំពីមូលហេតុនោះទេ។
តែយ៉ាងណាក៏ដោយ ការបញ្ចប់មុខតំណែងរបស់ លោក ថៃ នរៈសត្យា នេះ ត្រូវគេមើលឃើញថា បានកើតឡើងក្រោយពីប៉ុន្មានថ្ងៃមុននេះ លោកបានបង្ហាញមុខភរិយាក្មេងខ្ចីរបស់លោក ដែលមានអាយុក្មេងជាងលោករហូតទៅដល់៤០ឆ្នាំនៅក្នុងកម្មវិធីឡើងវីឡាថ្មីរបស់លោកនៅក្នុងខណ្ឌពោធិ៍សែនជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។