សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ អាណត្តិទី៣ ប្រកាសចូលកាន់តំណែង
កោះកុង ៖ ក្រុមប្រឹក្សាស្រុកគិរីសាគរ អាណត្តិទី៣ បានប្រកាសចូលកាន់តំណែងជាផ្លូវការហើយនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ដែលចូលរួមជាអធិបតីក្នុងពិធីនោះ បានជម្រុញឲ្យក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ត្រូវមានក្រមសីលធម៌ នៅក្នុងការបំពេញតួនាទីភារកិច្ច ត្រូវខិតខំរៀនសូត្រទទួលយកបទពិសោធន៍ពីក្រុមប្រឹក្សាអាណត្តិមុនដែលផុតអាណត្តិ ដើម្បីយកមកអនុវត្តការងារឲ្យល្អប្រសើរ និងបានជម្រុញដល់ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវពិនិត្យតាមដាននៅមូលដ្ឋានរបស់ខ្លួនឲ្យបានជាប្រចាំ ដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ដើម្បីដោះស្រាយជូនឲ្យបានទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។