អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​នាំ​យក​ម៉ូតូ១៣គ្រឿង​ប្រគល់ឲ្យ​កម្លាំង​វរៈ​ការពារ​ព្រំដែន​គោក៧០២​-​៩០៥​

​កាលពី​រសៀល​ថ្ងៃទី១៩​ ​មិថុនា​ ​ម្សិលមិញ​ ​លោកនាយក​ឧត្តម​សនីយ៍​ ​ហ៊ូ​ ​សា​គុណ​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​បាន​ចុះ​សួរ​សុខ​ទុក​កងកម្លាំង​វរៈ​ការពារ​ព្រំដែន​គោក​ ​៧០២​-​៩០៥​ ​ព្រមទាំង​បាន​នាំ​យក​ម៉ូតូ​ចំនួន១៣គ្រឿង​ទៅ​ប្រគល់​ជូន​ ​ដើម្បី​ទុក​បំពេញការងារ​។​

​ក្នុង​ឱកាស​នោះ​ ​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​លើកឡើង​ថា​ ​ទោះបី​ប្រទេស​កម្ពុជា​យើង​មាន​សុខ​សន្តិភាព​ ​ពិតប្រាកដ​នោះ​ហើយ​។​ប៉ុន្តែ​យើង​ជា​កងកម្លាំង​មិន​ត្រូវ​ភ្លេចខ្លួន​និង​ធ្វេសប្រហែស​នោះ​ទេ​ ​ត្រូវ​ត្រៀម​ជានិច្ច​នូវ​ការ​ការពារ​មូលដ្ឋាន​រឹងមាំ​ ​អនុវត្ត​គោរពវិន័យ​តាម​បទបញ្ជា​របស់​ថ្នាក​លើ​និង​ចៀសវាង​ធ្វើសកម្មភាព​អ្វី​ខុសច្បាប់​បង្ក​ឱ្យ​ប៉ះពាល់​ដែន​អធិបតេយ្យ​ភាព​។​

​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​ក៏បាន​ជ​ម្រុ​ញក​ង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង៤ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​នគរបាល​រដ្ឋបាល​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ​ចូលរួម​ការពារ​ទប់ស្កាត់​បទល្មើស​ ​និង​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close