គ្នា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដល់ស្លាប់​ហើយ​ ​មាន​អ្នក​ឆ្លៀត​លួច​ម៉ូតូ​គ្នា​ទៅបាត់​ទៀត​

​កាលពី​វេលា​ម៉ោង​ប្រមាណ៣​ ​និង៥០នាទី​ទៀបភ្លឺ​ថ្ងៃទី២១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​ត្រង់​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ​មាន​ករណី​បុរស​បី​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​បង្កាន់ដៃស្ពាន​ ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ ​និង២នាក់​ទៀត​រង​របួសធ្ងន់​។​ ​តែ​រឿង​ដែល​ហួសចិត្ត​ ​និង​នឹកស្មាន​មិនដល់​ ​គឺ​ម៉ូតូ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ​ត្រូវ​លោក​ចោរលួច​ជិះ​យក​ទៅបាត់​ទៀត​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹង​ថា​ ​នៅពេល​កើតហេតុ​ ​គេ​ឃើញ​ជនរងគ្រោះ​មាន​គ្នា៣នាក់​ ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម២០១៩​ ​ពណ៌ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ1HR​-​3577​ ​បាន​ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ២៧១​ ​ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ ​ខណៈ​ឡើង​មក​លើ​ស្ពាន​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ផ្លូវ​កោង​ ​ស្រាប់តែ​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​ ​បណ្ដាលឲ្យ​អ្នក​ឌុប​បោក​ក្បាល​និង​ថ្នល់​ហូរឈាម​ស្រោច​ខ្លួន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​ ​រី​ឯ​អ្នក​ជិះ​ពីក្រោយ២នាក់​ទៀត​រង​របួសធ្ងន់​ ​។​

​ប្រជាពលរដ្ឋ​ដែល​នៅកន្លែង​កើតហេតុ​បាន​ឲ្យដឹង​ទៀត​ថា​ ​គ្រាដែល​ជនរងគ្រោះ​ទាំង៣នាក់​កំពុង​ដេកដួល​ស្លាប់​នៅ​និង​កន្លែង​ ​ស្រាប់តែ​លេចមុខ​ជន​ឆ្លៀតឱកាស​មក​លួច​យក​ម៉ូតូ​របស់​ពួកគេ​ទៅបាត់​ថែមទៀត​ ​បន្ទាប់មក​ទើប​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ចេញ​មកដល់​ដឹក​ជនរងគ្រោះ២នាក់​ដែល​រង​របួសធ្ងន់​ដើម្បី​ជួយសង្គ្រោះ​។​

​ក្រោយ​កើតហេតុ​ ​ក៏​មាន​មិត្ត​ភ័ក្ត្រ​របស់​ជនរងគ្រោះ​មកដល់​ ​ហើយ​ប្រាប់​ថា​ ​ពួកគេ​ទើបតែ​បែកគ្នា​ចេញ​ពី​ក្លឹប​ប្លូ​ឡាញ​ ​ហើយ​ស្រាប់តែ​ជួប​គ្រោះ​អកុសល​បែបនេះ​។​

​សព​ជនរងគ្រោះ​ ​ត្រូវ​គេ​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​ផា​ ​ចាន់​ភឿ​ក​ ​ភេទប្រុស​ ​អាយុ២១ឆ្នាំ​ ​មុខ​របប​ជាងឡាន​ ​ស្នាក់​នៅ​ម្ដុំ​ស្ទុ​បទេព​ផន​ ​ក្នុង​សង្កាត់​ទឹកល្អក់៣​ ​ខណ្ឌទួលគោក​ ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រកៀត​ ​ឃុំ​ចំ​ប៊ុី​ ​ស្រុក​បាទី​ ​ខេត្តតាកែវ​ ​។​ ​រី​ឯ​ជនរងគ្រោះ២នាក់​ទៀត​ដែល​របួសធ្ងន់​ ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close