ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ហ្សាកាតា​ ​និង​ទីក្រុង​ភ្នំពេញ​ ​ចាប់ផ្តើម​ហើយ​

​នៅ​ថ្ងៃម្សិលមិញ​នេះ​ ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​Citilink​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ឥណ្ឌូ​នេ​ស៊ី​ ​Garuda​ ​បាន​ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​ហ្សាកាតា​ ​និង​ទីក្រុង​ភ្នំពេញ​ហើយ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រលា​នយន្​ត​ហោះ​កម្ពុជា​ឲ្យដឹង​ថា​ ​អ្នកដំណើរ​សរុប​ចំនួន​ ​67​ ​នាក់​ ​បាន​ជិះ​យន្តហោះ​ជើងហោះហើរ​លេខ​ ​1​ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​Citilink​ ​ពី​ហ្សា​កា​រា​ ​និង​បាន​ចុះចត​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​ ​14​:​15​ ​នាទី​។​ ​យន្តហោះ​នេះ​បាន​ហោះហើរ​ចាកចេញ​ពីទី​ក្រុងភ្នំពេញ​វិញ​នៅ​វេលា​ម៉ោង​ ​16​:​30​ ​។​ ​

​ក្រុមហ៊ុន​អាកាសចរណ៍​ ​Citilink​ ​បាន​ប្រើ​យន្តហោះ​ប្រភេទ​ ​Airbus​ ​320​ ​ដែល​មាន​កៅអី​ចំនួន​ ​180​ ​សម្រាប់​ជើងហោះហើរ​មកកាន់​ទីក្រុង​ភ្នំពេញ​ ​ដោយធ្វើ​ការហោះហើរ​បីដង​ក្នុង​មួយ​សប្តាហ៍​ ​ពោល​គឺ​នៅ​ថ្ងៃច័ន្ទ​ ​ថ្ងៃពុធ​ ​និង​ថ្ងៃសុក្រ​។​

​លោក​ ​Heriyanto​ ​អនុប្រធាន​យុទ្ធ​សាស្រ្ត​សាជីវកម្ម​របស់​ក្រុមហ៊ុន​ ​Citilink​ ​Indonesia​ ​បាន​និយាយ​ថា​ ​ការ​ចាប់ផ្តើម​ផ្លូវ​ថ្មីនេះ​ ​គឺ​ដើម្បីរំលឹក​ដល់​ខួប​លើក​ទី​ ​60​ ​នៃ​ទំនាក់ទំនង​ការទូត​របស់​ឥណ្ឌូ​នេ​ស៊ី​និង​កម្ពុជា​។​

​លោក​សង្ឃឹមថា​ ​ជើងហោះហើរ​ថ្មីនេះ​អាច​ពង្រឹង​ភាពជា​ដៃគូ​រវាង​ឥណ្ឌូ​នេ​ស៊ី​និង​កម្ពុជា​។​ ​យើង​ក៏​សង្ឃឹមថា​ការហោះហើរ​ត្រង់​ថ្មីនេះ​អាច​ទៅ​ហួសពី​ការ​តភ្ជាប់​រវាង​ប្រទេសជិតខាង​ទាំងពីរ​នៅ​អាស៊ី​អាគ្នេយ៍​ប៉ុន្តែ​ក៏​ដើម្បី​ទទួល​បាន​នូវ​សក្តានុភាព​ភាពជា​ដៃគូ​បន្ថែម​ទៀត​នៅក្នុង​វិស័យ​ជាច្រើន​ដូចជា​វប្បធម៌​សេដ្ឋកិច្ច​នយោបាយ​សង្គម​និង​អ្វី​ៗ​ជាច្រើន​ទៀត​ ​”​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close