សម្តេច​តេជោ​ ​៖​ ​ការ​ដក​តំណែង​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​គឺ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងវប្បធម៌​ ​និង​វិច​ត្រ​សិល្បៈ​ ​មាន​ភាព​ស្អាតស្អំ​

​ក្រោយពី​មានការ​ភ្ញាក់ផ្អើល​ ​ពី​ការ​ដក​តំណែង​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ពីរ​ដ្ឋ​លេខាធិការ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បន្ទាប់ពី​រូបលោក​បាន​បង្ហាញមុខ​ប្រពន្ធ​វ័យក្មេង​មក​នោះ​ ​នៅ​យប់​ថ្ងៃទី២១​ ​ខែមិថុនា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ចូល​ទៅ​ខម​មែន​ក្នុង​ផេ​ក​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​ ​ដួង​ ​តារា​ ​ថា​ ​«​សុំ​កុំ​ប្រកែកគ្នា​ ​និង​ចោទប្រកាន់​គ្នា​ពី​រឿង​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ត្រូវ​ដកចេញ​ពី​តំណែង​។​ ​ក្នុងឋានៈជា​នាយក​រដ្ឋមន្រ្តី​ ​ខ្ញុំ​មិន​មានការ​ចាំបាច់​សួរ​យោបល់​អ្នកណា​ទាំងអស់​ ​លើ​ការ​ដក​តំណែង​នេះ​។​

​សម្តេច​តេជោ​បាន​បញ្ជាក់​ថា​ ​ការ​ដក​តំណែង​របស់​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​គឺ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងវប្បធម៌​មាន​ភាព​ស្អាតស្អំ​។​ ​ហើយ​ថា​ ​ពួក​អ្នក​ប្រពន្ធ​ច្រើន​ ​ត្រូវ​បាន​ដកចេញ​ជាបន្តបន្ទាប់​ ​និង​បន្ត​ដកចេញ​នៅពេល​ខាងមុខ​ ​ដែល​នេះ​ ​ជា​អភិក្រម​ទី៥​ ​គឺ​ការ​ ​វះកាត់​។​

​គួរ​បញ្ជាក់​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ត្រូវ​បាន​ព្រះមហាក្សត្រ​ ​សម្រេច​ចេញពី​រាជក្រឹត្យ​ត្រាស់​បង្គា​ល់​បញ្ចប់​មុខតំណែង​របស់​លោក​ពីរ​ដ្ឋ​លេខាធិការ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​កាលពី​ថ្ងៃទី១៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close