សម្តេច​តេជោ​​ចូលរួម​សោក​ស្តាយ​ចំពោះ​ការបាត់បង់​ជីវិត​ពលរដ្ឋ​ ​ដោយសារការរលំ​អគារ​នៅ​ក្រុង​ព្រះសីហនុ​

​នៅ​យប់​ថ្ងៃសៅរ៍​នេះ​ ​ពីទី​ក្រុង​បាងកក​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​កម្ពុជា​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ ​ដោយ​សម្តេច​ ​ចូលរួម​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការបាត់បង់​អាយុជីវិត​ពលរដ្ឋ​ ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន​សាងសង់​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​បែបនេះ​។​

​«​នៅក្នុង​ពេល​ដែល​ខ្ញុំ​ចេញដំណើរ​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​ថ្ងៃទី​ ​២២​ ​មិថុនា​ ​នេះ​ ​ក៏​មាន​ឧប្បទ្ទេវ​ហតុ​បាក់​រលំ​អាគារ​សំណង់​កំពុង​សា​សង់​នៅ​ក្រុង​ព្រះសីហនុ​ ​ដែល​បណ្តាល​អោយ​ពលរដ្ឋ​ស្លាប់​ ​និង​របួស​មួយចំនួន​។​ ​ជាបន្ទាន់​នេះ​ ​ខ្ញុំ​បាន​បញ្ជា​អោយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ចុះ​ជួយ​សង្រ្គោះ​អាយុជីវិត​ពលរដ្ឋ​ដែល​ត្រូវ​បាន​អាគារ​បាក់​រលំ​សង្កត់​ ​ហើយដែល​មកទល់​ម៉ោង៥​:​០០ល្ងាច​នេះ​ ​គឺ​មាន​អ្នករបួស​ប្រមាណ​ ​២៣នាក់​ ​និង​ស្លាប់​ ​៧នាក់​ ​ហើយ​ដំណើរការ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​គឺ​កំពុង​ធ្វើ​បន្ត​»​។​

​យ៉ាងណាក៏ដោយ​ ​សម្តេច​បាន​បញ្ជាក់​ថា​ ​ទោះបី​សម្តេច​ជាប់​ប្រជុំ​ក៏ដោយ​ ​ក៏​សម្តេច​នៅតែ​តាមដាន​នូវ​ដំណើរការ​រុករក​ ​និង​សង្រ្គោះ​ ​ដែល​យប់​នេះ​ត្រូវ​ធ្វើ​ទាំងយប់​បន្ត​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close