មកទល់រសៀលថ្ងៃទី២៣ មិថុនា នេះ អ្នកស្លាប់ដោយសាររលំអគារនៅក្រុងព្រះសីហនុ ឡើងដល់១៨នាក់
ខេត្តព្រះសីហនុ៖ មកដល់វេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែមិថុនានេះ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយការបាក់អគារ បានកើនម្នាក់ទៀត ដោយសរុបមានចំនួន១៨នាក់។
តាមអាជ្ញាធរខេត្តព្រះសីហនុថា សពទាំង១៨នាក់នោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ (ជូនសពទៅស្រុក១៧ និងបូជានៅវត្តលើម្នាក់ ឈ្មោះ ពិន លំអង) និងមានអ្នករបួស២៤នាក់ (២៣ស្នាក់នៅពេទ្យបង្អែកខេត្ត និងម្នាក់របួសធ្ងន់បញ្ជូនទៅ ពេទ្យលោកសង្ឃ)។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះអ្នកស្លាប់ និងរបួស ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋបាលខេត្តព្រះសីហនុ (បញ្ជាក់ អក្សរពណ៌ខៀវ គឺជាប្តីប្រពន្ធធ្វើការនៅក្នុងការដ្ឋានជាមួយគ្នា)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។