ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សមិទ្ធិ​ផល​នានា​ ​និង​ចែក​ផ្ទះ​ជូន​សមាជិក​អតីត​យុទ្ធជន​ ​នៅ​ស្រុក​អន្លង់វែង​

​នៅ​ព្រឹក​ថ្ងៃទី២៣​ ​ខែមិថុនា​ ​នេះ​ ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គ​មេ​បញ្ជា​កា​រកងទព័​ជើងគោក​និង​ជា​អគ្គលេខាធិការ​រង​សមាគមន៍​អតីត​យុទ្ធជន​កម្ពុជា​បាន​អញ្ចើញ​ជា​អធិបតី​ពិធីសម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​ទំនប់​បង្ហៀរទឹក​ ​សាលាបុណ្យ​ ​ផ្លូវ​ក្រាល​គ្រូ​សក្រហម​និង​ចែក​ផ្ទះ​ជូន​សមាជិកសមាគម​ន៍​អតីត​យុទ្ធជន​កម្ពុជា​ ​នៅ​ភូមិ​អូ​តា​ម៉េ​ង​ ​ឃុំ​អន្លង់វែង​ ​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរ​មាន​ជយ័​។​

​អញ្ចើញ​ចូលរួម​ក្នុង​ពិធី​នោះ​ ​ក៏មានដែរ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ​អគ្គ​មេបញ្ជាការ​រង​ ​កងយោធពល​ខេមរភូមិន្ទ​ ​អគ្គ​ស្នង​ការ​រង​ន​គ​បាល​ជាតិ​ ​និង​មេបញ្ជាការ​ ​មេបញ្ជាការ​យោធភូមិភាគ​ទី៤​ ​មេបញ្ជាការ​កងពល​ ​ឯកឧត្តម​អភិបាលខេត្ត​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​និង​ថ្នាក់​ដឹក​ ​មន្ត្រី​រាជការ​ ​អង្គភាព​ពាក់​ពន្ធ័​ ​ប្រជាពលរដ្ឋ​ ​គ្រួសារ​អតីត​យុទ្ធជន​ ​សិស្សានុសិស្ស​ ​ប្រមាណ៥៦៨នាក់​។​

​សមិទ្ធផល​ដែល​សម្ពោធ​ក្នុងថ្ងៃនេះ​រួមមាន​ ​ផ្ទះ​ចំនួន២៨ខ្នង.ផ្លូវ​គ្រួសក្រហម​ពុះ​ឡូត៍​ចំនួន៤០០០ម៉ែត្រ​ ​ធ្វើ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ.ផ្លូវ​ក្រាល​គ្រួសក្រហម​ពុះ​ឡូត៍​និង​ផ្លូវ​ក្នុង​ភូមិ​ចំនួន៣០០០ម៉ែត្រ​ ​សាងសង់​ដោយ​ឯកឧត្តម​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ទំ​នប់​បង្ហៀ​ ​អាងទឹក​(​១០៥ម​ ​គុណ៤៥ម​ ​ជំរៅ៥ម​)​ ​សាលាបុណ្យ​ ​ដងទង់​និង​ដាំ​ដើមឈើ​។​ល​។​

​សំ​ ​ប្រិយង៉ាម​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close