គិត​ត្រឹម​ម៉ោង​ ​៦​ ​និង៣០នាទី​ព្រឹក​ថ្ងៃទី២៤​ ​មិថុនា​ ​នេះ​ ​អ្នក​ស្លាប់​កើន​ដល់២៤នាក់​ហើយ​

​ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​បាន​ឲ្យដឹង​ថា​ ​គិត​ត្រឹម​ម៉ោង​ ​៦ម៉ោង៣០នាទី​ព្រឹក​ថ្ងៃទី២៤​ ​ខែមិថុនា​ឆ្នាំ​ ​២០១៩នេះ​ ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​ ​២៤នាក់​ ​និង​អ្នករបួស២៤នាក់​។​

តុល្យការ​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​ ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ​និង​រង​របួស​ចំនួន៤៨នាក់​ក្នុង​នោះ​ស្លាប់​ចំនួន​ ​២៤នាក់​ ​(​ស្រី​ ​៤​ ​នាក់​)​ហើយ​អ្នក​រង​របួស​ចំនួន២៤រូប​(​ស្រី​ ​២​ ​នាក់​)​។​

​ក្រុមសង្គ្រោះ​នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​ដែល​សង្ស័យ​ថា​អាច​មាននៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close