ចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងសហការី៥នាក់ករណីក្លែងលិខិតយកដីពលរដ្ឋនៅខេត្តព្រះសីហនុ
ឧកញ៉ា សុខ ប៊ុន ដែលល្បីល្បាញរឿងវាយស្រី ហើយត្រូវចាប់ញាត់គុកអស់មួយរយៈពេលខ្លីនោះ ត្រូវបានចាប់ខ្លួនម្ដងទៀតបញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី ២៤មិថុនា ឆ្នាំ២០១៩នេះ ។
ប្រភពព័តិមានពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា នៅព្រឹកព្រលឹមថ្ងៃទី ២៤មិថុនា ឆ្នាំ២០១៩ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមមួយនៅឯក្រុងព្រះសីហនុ។
ជនសង្ស័យទាំង៦នាក់ រួមទាំងឧកញ៉ាសុខ ប៊ុន ត្រូវបានបញ្ជូនឡើងទៅកាន់អយ្យការអមតុលាការដោយមានការការពារពីមន្ត្រី ACU ប្រមាណ២០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។